រុស្សីស្នើឲ្យអាច បើកច្រកព្រំដែន មនុស្សធម៍ តាមរយៈព្រំដែន ជាមួយនឹង ប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី និងអ៊ុយក្រែន គួរតែបើកច្រកព្រំដែនឡើងវិញ ដើម្បីអនុញ្ញាត ឱ្យប្រជាជនត្រឡប់ទៅផ្ទះ និងក្រុមគ្រួសារជួបជុំគ្នាវិញ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស កំពូលរបស់ទីក្រុងមូស្គូ លោកស្រី Tatyana Moskalkova បានស្នើ។
ទីក្រុងគៀវបានបិទច្រកព្រំដែនទាំងអស់ជាមួយរុស្ស៊ី និងបេឡារុស បន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងនៅឆ្នាំ២០២២។
លោកស្រី Moskalkova បាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភា កាលពីថ្ងៃអង្គារថា ៖យើងគួរតែពិភាក្សាពីលទ្ធភាព នៃការបើកច្រកព្រំដែនមួយសម្រាប់ពលរដ្ឋរុស្ស៊ី ដែលចង់ជួបជុំជាមួយសាច់ញាតិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេឡើងវិញ។
លោកបន្តថា៖ការបើកច្រកឡើងវិញ នេះនឹងជួយអ្នកដែលចង់ចាកចេញ ប៉ុន្តែលែងមានឯកសារចាំបាច់ ដើម្បីចាកចេញពីប្រទេសដោយស្របច្បាប់តាមរយៈផ្លូវផ្សេងទៀត ។ក្នុងនោះលោកស្រីMoskalkova បានបន្ថែមថាការិយាល័យរបស់លោកស្រី បានជួយឲ្យមានការជួបជុំគ្រួសារជាង៥០កាលពីក្នុងឆ្នាំកន្លងមក។
លោកស្រីបាននិយាយដែរថា ទីក្រុងមូស្គូក៏កំពុងពិភាក្សា ជាមួយទីក្រុងគៀវ អំពីការវិលត្រឡប់របស់ពលរដ្ឋរុស្ស៊ី ដែលត្រូវបានដកហូតដោយការដកទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk និងដោយបាន ពន្យល់ថា យ៉ាងហោចណាស់ពលរដ្ឋរុស្ស៊ី១២នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន មិនមានឱកាសចាកចេញទេ ហើយ បានក្លាយជាចំណាប់ខ្មាំងសម្រាប់យោធាទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី
