អ៊ីស្រាអែល កំពុងខិតខំស្វែង រករកកិច្ចសន្យាយោធា សំខាន់មួយ ជាមួយសហរដ្ឋអាមេរិក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Financial Times បានរាយការណ៍ថា អ៊ីស្រាអែលកំពុងស្វែងរកកិច្ចព្រមព្រៀង យោធាដ៏ធំមួយជាមួយសហរដ្ឋអាមេរិក ខណៈដែលកិច្ចព្រមព្រៀងតម្លៃ រាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរខិតជិតផុត កំណត់ទៅហើយនោះ។
អនុស្សរណៈនៃការយោគយល់ រយៈពេល ១០ឆ្នាំដែលមានស្រាប់ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៦ និងមានប្រសិទ្ធភាព ចាប់ពីឆ្នាំ២០១៩ ដោយផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ចំនួន៣៨ពាន់លានដុល្លារ រួមទាំងការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធការពារមីស៊ីលផងដែរ។
លោក Gil Pinchas អតីតប្រធានទីប្រឹក្សាហិរញ្ញវត្ថុរបស់កងទ័ពអ៊ីស្រាអែល និងក្រសួងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានប្រាប់ FT ។ លោកបាននិយាយថា ការចរចាត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខដោយក្នុងនោះរដ្ឋាភិបាល West Jerusalem កំពុងសម្លឹងមើលការពង្រីកកិច្ចព្រមព្រៀង ដោយផ្តល់អាទិភាពដល់ គម្រោងយោធា និងការពារជាតិរួមគ្នាជាង៣,៣ ពាន់លានដុល្លារជាជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ។
សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ អាវុធដ៏ធំបំផុតរបស់អ៊ីស្រាអែល ដោយផ្តល់ច្រើនជាងពីរភាគបី នៃការនាំចូលអាវុធរបស់ខ្លួន។
គួរឲ្យដឹងដែរថាចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាម Gaza ក្នុងខែតុលាឆ្នាំ ២០២៣ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយ ផ្នែកយោធាយ៉ាងហោចណាស់២១,៧ពាន់លានដុល្លារ រួមទាំងកំណត់ត្រា ១៧,៩ពាន់លានដុល្លារក្នុងឆ្នាំដំបូង នៃជម្លោះនេះបើយោងតាមគម្រោងស្រាវជ្រាវ Costs of War នៅសាកលវិទ្យាល័យ Brown University៕
ប្រែសម្រួល៖ស៊ុនលី
