ម៉ិកស៊ិក បញ្ជាក់ថា ការបញ្ឈប់ការដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា មិនមែនដោយសារតែសម្ពាធ របស់អាមេរិកនោះទេ
ម៉ិកស៊ិក៖ ការសម្រេចចិត្តផ្អាកការដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា ដែលគ្រោងធ្វើឡើងនៅដើមខែនេះគឺជា “ការសម្រេចចិត្តអធិបតេយ្យភាព” មិនមែនជាលទ្ធផល នៃសម្ពាធពីសហរដ្ឋអាមេរិកនោះទេ នេះបើតាមការលេីកឡេីងប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។
ក្រុមហ៊ុនប្រេងរដ្ឋ Petroleos Mexicanos (Pemex) ដែលគ្រប់គ្រង ការដឹកជញ្ជូន “ធ្វើការសម្រេចចិត្តដោយខ្លួនឯង” ប្រធានាធិបតី បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃ របស់លោកស្រី ដោយកត់សម្គាល់ថាប្រទេសម៉ិកស៊ិក នៅតែប្តេជ្ញាចិត្តចំពោះសាមគ្គីភាព ជាមួយប្រទេសការីប៊ីន ។
លោកស្រី Sheinbaum បានលេីកឡេីងថា ការសម្រេចចិត្តអំពីពេលណា និងរបៀបដែលប្រេងត្រូវបានបញ្ជូនត្រូវបានធ្វើឡើងស្របតាម “អ្វីដែល Pemex កំណត់ដោយផ្អែកលើកិច្ចសន្យា ឬក្នុងករណីណាក៏ដោយ ការសម្រេចចិត្តរបស់រដ្ឋាភិបាលទាក់ទងនឹងជំនួយមនុស្សធម៌”។
លោកស្រីបានលេីកឡេីងថា «ប្រទេសគុយបាបានស្ថិតនៅក្រោមការបិទផ្លូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការបិទផ្លូវនេះបានបណ្តាលឲ្យមានការខ្វះខាតការផ្គត់ផ្គង់នៅលើកោះនេះ ដូច្នេះ ប្រទេសម៉ិកស៊ិកតែងតែគាំទ្រ ហើយនឹងបន្តគាំទ្រជាបន្តបន្ទាប់»៕
ប្រែសម្រួល ឈូក បូរ៉ា
