ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងអាចទទួលបានកំណើន ពាណិជ្ជកម្មសម្រាប់ ឆ្នាំ២០២៦ ចន្លោះពី៣ទៅ៥ភាគរយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងកើនឡើងពី៣ភាគរយ ទៅ៥ភាគរយនៅឆ្នាំ២០២៦ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុត ចំនួន៣,០៦ពាន់ពាន់លានរីងហ្គីតឬត្រូវជា៧៨០ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០២៥។

ការប្រកាសអំពីព្យាករណ៍នេះ បើយោងតាមអនុរដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Sim Tze Tzin បានធ្វើការបញ្ជាក់។

ទោះបីជាមានហានិភ័យជាសាកល ក៏ដោយ លោក Simបាននិយាយថា បន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះ នៃលទ្ធផលពាណិជ្ជកម្មឆ្នាំ២០២៥របស់ម៉ាឡេស៊ី រដ្ឋាភិបាលមានសុទិដ្ឋិនិយម ចំពោះការ សម្រេចបាននូវគោលដៅ ពាណិជ្ជកម្មនៅឆ្នាំ២០២៦ ។

ទោះជាយ៉ាងណាក៏ដោយលោក បានកត់សម្គាល់ថាកត្តា ដែលមិនបានមើលឃើញទុកជាមុនដូចជាកំណើនយឺតនៅ ក្នុងសេដ្ឋកិច្ចធំឬវិបត្តិសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗអាចអូសទាញកំណើនពាណិជ្ជកម្ម។

នៅក្នុងសុន្ទរកថាមុននេះ លោក Sim បានគូសបញ្ជាក់ថា ម៉ាឡេស៊ីត្រូវតែធ្វើពិពិធកម្មភាព ជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព ៕

ប្រែសម្រួល៖ស៊ុនលី

To Top