ព័ត៌មានអន្តរជាតិ

‎ចិន កាត់ទោសប្រហារជីវិត មនុស្ស១១នាក់ ពាក់ព័ន្ធនឹងប្រតិបត្តិ បោកប្រាស់នៅមីយ៉ាន់ម៉ា‎


បរទេស៖ កាលពីកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រហារជីវិតមនុស្សចំនួន ១១ នាក់ដែលមានទំនាក់ទំនង ជាមួយក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ា រួមទាំង “សមាជិកសំខាន់ៗ” ដែលពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់ផងដែរ។ នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

‎យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា មជ្ឈមណ្ឌលបោកប្រាស់ បានរីកចម្រើននៅក្នុងតំបន់ព្រំដែន ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃឧស្សាហកម្ម ខុសច្បាប់រាប់ពាន់លានដុល្លារ។

‎មជ្ឈមណ្ឌលទាំងនេះ ជាធម្មតាមានបុគ្គលិកជាជនបរទេស – រួមទាំងជនជាតិចិនជាច្រើនផងដែរ – ដោយមនុស្ស ជាច្រើននិយាយថាពួកគេត្រូវបានជួញដូរ និងបង្ខំឱ្យបោកប្រាស់មនុស្សតាមអ៊ីនធឺណិត។

‎ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្ក្រាបមជ្ឈមណ្ឌលទាំងនោះ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។

‎ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានផ្សាយថា មនុស្សចំនួន ១១ នាក់ដែលត្រូវបានប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ ដោយតុលាការមួយនៅ ទីក្រុងវេនចូវ ភាគខាងកើតប្រទេសចិន ដោយបន្ថែមថា តុលាការក៏បានអនុវត្តការ ប្រហារជីវិតផងដែរ។
‎‎ប្រែសម្រួល: ណៃ តុលា

To Top