ព័ត៌មានជាតិ

ទូតកម្ពុជា-ទីម័រឡេស្តេ ពិភាក្សាលើការពង្រឹង ទំនាក់ទំនងជាមួយគ្នា ក្នុងក្របខណ្ឌតំបន់-អាស៊ាន

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកAntónio de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានជួបពិភាក្សាលើការពង្រឹង នាក់ទំនងរវាងប្រទេសទាំងពីរ បន្ថែមទៀត ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន។

ជំនួបរវាងភាគីទាំងពីរនេះ បានធ្វើឡើងនៅស្ថាន ទូតទីម័រឡេស្តេ ក្នុងទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃទី២៩ មករា ។

ឯកអគ្គរាជទូតកម្ពុជា បានសម្តែង ការអបអរសាទរសារជាថ្មី ចំពោះសាធារណរដ្ឋទីម័រឡេស្តេ ដែលបានចូលជា សមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅដែលបានឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទីម័រឡេស្តេ។
ឆ្លៀតក្នុងឱកាសនៃជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េផងដែរ៕

To Top