អ៊ីរ៉ង់ ព្រមានឆ្លេីយតបឧ្យបានសមស្រប ចំពោះសកម្ម ភាពយោធា ណាមួយប្រឆាំងនឹងប្រទេសរបស់ខ្លួន
តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងផ្តល់ការឆ្លើយតប «សមស្រប» ចំពោះសកម្មភាពយោធាណាមួយប្រឆាំងនឹងខ្លួន នេះបើយោងតាមការព្រមាន របស់អ្នកការ ទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ចំពេលមានភាពតានតឹងកាន់តែខ្លាំង ឡើងជាមួយសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំជាមួយតំណាង ប្រព័ន្ធផ្សព្វផ្សាយបរទេស អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ ប្តេជ្ញាបង្កើតការរារាំងប្រឆាំង នឹងការកសាងយោធា និងការគំរាមកំហែង របស់សហរដ្ឋអាមេរិកនៅអាស៊ីខាងលិច។
លោកបានលេីកឡេីងថា «ប្រសិនបើពួកគេចាត់វិធានការ យោធាមានកំណត់ អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបសមស្រប មិនមែនជាការឆ្លើយតបសមាមាត្រទេ ដើម្បីរារាំងពួកគេពីការវាយប្រហារ របស់ពួកគេម្តងទៀត»។
លោក Gharibabadi បានព្រមានថា សកម្មភាពយោធាថ្មីណាមួយ នឹងមិនងាយស្រួលសម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ដោយកត់សម្គាល់ថា ពួកគេដឹងអំពីការខាតបង់ដែលអាចកើតមាន។
លោកបានសង្កត់ធ្ងន់ថា សម្ពាធយោធា របស់សហរដ្ឋអាមេរិក នឹងមិនបង្ខំអ៊ីរ៉ង់ឱ្យយល់ព្រមនោះទេ ដោយប្រៀបធៀបសេណារីយ៉ូ បែបនេះទៅនឹង «ការចុះចាញ់របស់អ៊ីរ៉ង់»៕
