ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងអះអាងរុស្សី នឹងផ្អាកការវាយប្រហារ លើអ៊ុយក្រែន តាមសំណើររបស់លោក Trump

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីបានយល់ព្រមផ្អាកមួយផ្នែក លើការវាយប្រហាររយៈចម្ងាយឆ្ងាយ លើគោលដៅរបស់អ៊ុយក្រែន តាមសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

កន្លងមក លោក Trump បាននិយាយថា លោកបានស្នើសុំដោយផ្ទាល់ ដល់ប្រធានាធិបតី Vladimir Putin សម្រាប់ការអត់ធ្មត់បែបនេះ ដោយសារ តែអាកាសធាតុត្រជាក់ខុស ពីធម្មតាក្នុងប្រទេសអ៊ុយក្រែន ដែលបន្ថែមភាពតានតឹងបន្ថែមដល់ ប្រព័ន្ធថាមពលរបស់ប្រទេស។

លោក Peskov បានប្រាប់អ្នកសារ ព័ត៌មានកាលពីថ្ងៃសុក្រថា ការផ្អាករយៈពេលមួយសប្តាហ៍គឺ មានរយៈពេលរហូតដល់ថ្ងៃទី១ខែកុម្ភៈ ហើយមានន័យថា វាគឺជាការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការចរចាផងដែរ។

យ៉ាងណាក្តីលោកបាន​បដិសេធ​ មិន​ផ្តល់​ព័ត៌មាន​លម្អិត ​បន្ថែម​អំពី​ការ​រៀបចំ​នេះ រួម​ទាំង​ថា​តើ​ក្រុង​កៀវ​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ដែរ​ឬ​អត់។

គួរឲ្យដឹងដែរថាអ៊ុយក្រែនបាន កំណត់គោលដៅវាយប្រហារ ទៅលើវិស័យថាមពលរបស់រុស្ស៊ី ជាមួយនឹងយន្តហោះ គ្មានមនុស្សបើក kamikaze អស់ជាច្រើន ខែមកហើយ ដោយអះអាងថា ការខូចខាតសេដ្ឋកិច្ចបុព្វហេតុនេះ នឹងធ្វើឱ្យរុស្ស៊ីចុះខ្សោយ និងធ្វើឱ្យវាកាន់តែមានភាពស៊ីសង្វាក់គ្នា នៅក្នុងកិច្ចចរចាសន្តិភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top