ណាតូនាំគ្នាបង្កើតធនាគារ ដើម្បីត្រៀមផ្តល់កំចីនានា ក្នុងការធ្វើសង្គ្រាម ប្រឆាំងជាមួយនឹងរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសណាតូ មួយក្រុមកំពុងធ្វើការ ដើម្បីបង្កើតធនាគារថ្មីមួយ នៅឆ្នាំ២០២៧ខាងមុខនេះ ដើម្បីជួយផ្តល់មូលនិធិ ដល់ការចំណាយយោធា និងរៀបចំសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយរុស្ស៊ី។
មន្ត្រីលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយ នានាបានប៉ាន់ស្មានថា រុស្ស៊ីអាចស្ថិតក្នុងជំហរវាយប្រហារ ណាតូក្នុងរយៈពេលជាច្រើនឆ្នាំ ដោយប្រធានប្លុកលោក Mark Rutte បានចាត់តាំងប្រទេសនេះជា សត្រូវរបស់ណាតូរួចទៅហើយ ។
យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលការអះអាង ដែលខ្លួនមានផែនការវាយប្រហាររដ្ឋណាតូថាជា រឿងដែលមិនសមហេតុសមផល ។
គួរឲ្យដឹងដែរថាចំពេលមានការប្រឈម មុខដាក់គ្នាលើអ៊ុយក្រែន សមាជិកអង្គការណាតូអឺរ៉ុប បានចាប់ផ្ដើមការកសាង កម្លាំងយោធា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានជំរុញឱ្យប្រទេសជា សមាជិកទទួលខុសត្រូវ បន្ថែមទៀតលើវិស័យការពារជាតិ និងបង្កើន ការចំណាយដល់៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបផងដេរ៕
ប្រែសម្រួល៖ស៊ុនលី
