ជំនួយការផ្ទាល់លោក Putin អះអាងថា គំរូចាស់ នៃសកលភាវូបនីយកម្ម ត្រូវបានបញ្ចប់ទៅហើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករងផ្នែករដ្ឋបាលប្រធានាធិបតីរុស្ស៊ី លោក Maksim Oreshkin បាននិយាយថា គំរូចាស់ នៃសកលភាវូបនីយកម្ម ដែលគ្របដណ្ដប់ក្នុងប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះបានបញ្ចប់ ហើយពិភពលោក កំពុងផ្លាស់ប្តូរឆ្ងាយ ពីសណ្តាប់ធ្នាប់គ្មានប៉ូល ខណៈដែលប្រទេសផ្សេងទៀត ចាប់បង្ហាញការ ប្រកួតប្រជែង។
ថ្លែងកាលពីថ្ងៃសុក្រនៅឯកិច្ចសន្ទនាអ្នកជំនាញនៅមជ្ឈមណ្ឌលជាតិ រុស្ស៊ី ក្នុងទីក្រុងមូស្គូ លោក Oreshkin បាននិយាយថា ការបញ្ចប់នៃគំរូមុន មិនមានន័យថាការបញ្ចប់នៃសមាហរណកម្មសេដ្ឋកិច្ចពិភពលោកនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរ ទៅកាន់គោលការណ៍ថ្មី។
លោកបាននិយាយថាសកលភាវូបនីយកម្ម កំពុងបន្តនៅលើ មូលដ្ឋានផ្សេងគ្នា ជាមួយនឹងភាពជាអ្នកដឹកនាំ កាន់តែផ្លាស់ប្តូរឆ្ងាយពីមជ្ឈមណ្ឌលតែមួយ ខណៈដែលប្រទេសផ្សេងទៀត ចាប់ផ្តើមដើរតួនាទីកាន់តែលេចធ្លោ ក្នុងការរៀបចំដំណើរការសេដ្ឋកិច្ចពិភពលោក។
លោក Oreshkin បាននិយាយថា ការចូលរួម របស់ប្រទេសសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន និងឥណ្ឌាក្នុងសេដ្ឋកិច្ច ពិភពលោក បានជួយលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលការផ្គត់ផ្គង់ទំនិញ និងសេវាកម្ម ដល់ពិភពលោក ។
យើងពិតជាកំពុងផ្លាស់ទីឆ្ងាយ ពីពិភពលោកគ្មានប៉ូល ហើយនៅក្នុងពិភពលោកសព្វថ្ងៃនេះ ពាក្យសំខាន់មួយដែលយើងឮ គឺអធិបតេយ្យភាព ។ មានតែប្រទេស ដែលមានសមត្ថភាពរក្សា អធិបតេយ្យភាពប៉ុណ្ណោះដែលនឹងអាចប្រកួតប្រជែង និងដណ្តើមតំណែងនាំមុខគេនៅក្នុង ការអភិវឌ្ឍន៍ពហុប៉ូល នេះ ៕
ប្រែសម្រួល៖ស៊ុនលី
