ព័ត៌មានជាតិ

កម្លាំងនគរបាលជំនាញ បើកប្រតិបត្តិការ ទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត

ស្វាយរៀង ៖ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាន នគរបាលជាតិ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុល បង្ហាញពី ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ រងនគរបាលជាតិ ដោយមានការ សម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត ៕

To Top