ព័ត៌មានអន្តរជាតិ

​ មនុស្ស ២០០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ បាក់អណ្តូងរ៉ែ នៅប្រទេសកុងហ្គោ

បរទេស៖​ យ៉ាងហោចណាស់អ្នករុករករ៉ែ ២០០នាក់បានស្លាប់បន្ទាប់ពីអណ្តូងរ៉ែ ជាច្រើនបានបាក់ នៅកន្លែងជីករ៉ែ coltan ក្នុងខេត្ដ​ Rubaya នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោភាគខាងកើត ។

ប្រភពបានឧ្យដឹងថា ជនរងគ្រោះភាគច្រើន គឺជាអ្នករុករករ៉ែសិប្បករ​ ដែលត្រូវបានកប់ក្រោមដី ដោយបន្ថែមថាកុមារ និងស្ត្រីក៏ស្ថិតក្នុងចំណោម អ្នកស្លាប់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅអណ្តូងរ៉ែ coltan ផ្សេងៗគ្នាក្នុងខេត្ដ Rubaya ដែលជាតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម​ ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។

Coltan ឬ columbite-tantalite គឺជាប្រភពសំខាន់នៃ tantalum ដែលជាលោហៈដ៏កម្រ​ ដែលប្រើក្នុងការផលិតឧបករណ៍អេឡិចត្រូនិចទំនើប។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា​ អណ្តូងរ៉ែ Rubaya តែមួយមានប្រហែល ១៥ភាគរយនៃការផ្គត់ផ្គង់ tantalum ទូទាំងពិភពលោក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top