ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បញ្ជាក់ពីការត្រៀមខ្លួន​ សម្រាប់បទឈប់បាញ់លេីហេដ្ឋារចនាសម្ព័ន្ធ ថាមពលជាមួយរុស្ស៊ី

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច​ ដើម្បីគោរពតាមបទឈប់បាញ់ថា មពលជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមកាល ពីយប់ថ្ងៃសុក្រ។

លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចមួយថា “អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច​ ដើម្បីឆ្លុះបញ្ចាំងពីការអត់ធ្មត់ពីការវាយប្រហារ ហើយថ្ងៃនេះយើងមិនបានវាយប្រហាររោងចក្រថាមពលរបស់រុស្ស៊ីនោះទេ”។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក​ បានស្នើឱ្យមានការផ្អាកការវាយប្រហារ រយៈពេលមួយសប្តាហ៍ លើហេដ្ឋារចនាសម្ព័ន្ធថាមពល។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ​ ពូទីន ចៀសវាងការវាយប្រហាររដ្ឋធានីអ៊ុយក្រែន និងទីក្រុងដទៃទៀតរយៈពេលមួយសប្តាហ៍ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។

មុននេះបន្តិចនៅថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានឧ្យដឹងថា រុស្ស៊ី​ បានយល់ព្រមផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ុយក្រែនរហូតដល់ថ្ងៃទី១​ ខែកុម្ភៈ បន្ទាប់ពីសំណើរបស់លោក ដូណាល់​ ត្រាំ៕

To Top