ព័ត៌មានជាតិ

បុរសជនជាតិរុស្ស៊ីម្នាក់ ត្រូវគេសម្លាប់ ដោយកាត់សាកសព នៅក្នុងប្រទេសថៃ‎

" "

‎បរទេស៖ កាលពីថ្ងៃអាទិត្យ ប៉ូលីសបានចាប់ខ្លួនបុរសរុស្ស៊ីពីរនាក់ ដែលសង្ស័យថាបានសម្លាប់ជនរួមជាតិម្នាក់ ដោយ កាត់សាកសពជាបំណែកៗ និងកប់បំណែកសាកសពនោះ នៅក្នុងស្រុកបាងឡាមុង។

‎យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា យោងតាមប្រភពព័ត៌មានពីប៉ូលីស ជនសង្ស័យអាយុ ៣៥ និង អាយុ ៣៨ ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់មួយក្នុងសណ្ឋាគារមួយ នៅ ទីក្រុងបាងកក។

‎មុនពេលចាប់ខ្លួន ប៉ូលីសបានរកឃើញ ពីវីដេអូកាមេរ៉ាសុវត្ថិភាពថា ពួកគេបាននៅជាមួយបុរសរុស្ស៊ីម្នាក់ ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយក្រោយមកពួកគេបានជិះម៉ូតូពីរគ្រឿងដែលដឹកកញ្ចប់ធំៗចេញទៅ។ កាមេរ៉ា សុវត្ថិភាព ស្ថិតនៅក្នុងអចលនទ្រព្យលំនៅដ្ឋានមួយចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលសាកសពត្រូវបានគេរកឃើញ។

‎ជនរងគ្រោះត្រូវបានគេស្គាល់ថា ជា Mikhail Emelianov អាយុ ៣០ ឆ្នាំ ដែលបានធ្វើអាជីវកម្មកញ្ឆា នៅតំបន់ជំទៀងក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គាត់រស់នៅក្នុងអគារខុនដូមួយក្នុងទីក្រុងប៉ាតាយ៉ា។

‎ស្ត្រីថៃម្នាក់អាយុ ៥៣ ឆ្នាំបានប្រាប់ប៉ូលីសកាលពីប៉ុន្មានថ្ងៃមុនថា​ ឆ្កែរបស់គាត់បានកាយរកឃើញ​​ បំណែកសាកសពមនុស្ស ដែលមានឈាមប្រឡាក់។
‎‎ប្រែសម្រួល: ណៃ តុលា

To Top