ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកច្រកទ្វាព្រំដែន តំបន់ហ្គាហ្សាឡើងវិញ អនុញ្ញាតិឲ្យជនប៉ាឡេស្ទីន មួយចំនួនអាចឆ្លងកាត់បាន

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កាលពីថ្ងៃចន្ទច្រកព្រំដែន Gaza ដ៏សំខាន់នៅ Rafah បានបើកឡើងវិញសម្រាប់ប្រជាជនប៉ាឡេស្ទីន មួយចំនួន ដែលត្រូវបានជ្រើសរើស។

ទោះបីជាក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សានិយាយថា មនុស្សប្រហែល២ម៉ឺននាក់ នាក់ត្រូវការការជម្លៀស ផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ ក៏ដោយ ច្រកទ្វារសំខាន់របស់តំបន់ ដែលបំផ្លិចបំផ្លាញ ដោយសង្រ្គាម ត្រូវបានបិទយ៉ាងតឹងរឹង អស់រយៈពេលជិត២ឆ្នាំមកហើយ ។

" "

យោងតាមប្រភព RT បានឱ្យដឹងថា ទោះបីជាយ៉ាងណាក្តីកងទ័ពអ៊ីស្រាអែល បានអនុញ្ញាតឱ្យអ្នកជំងឺតែ ៥នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺ២២០០០ នាក់ប៉ុណ្ណោះដែលឆ្លងកាលពីថ្ងៃចន្ទ។

" "

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ RT នាយកមន្ទីរពេទ្យមួយនៅហ្គាហ្សា លោក Mohamed Abou Salmiah បានអះអាងថា តួលេខទាំងនេះបង្ហាញថា អ៊ីស្រាអែលកំពុងអនុវត្តការដាក់ទណ្ឌកម្មរួមដែលគំរាមកំហែងអ្នកទោសរាប់ពាន់នាក់ដោយសកម្មភាពបែបឃាតកម្ម ។

ទីភ្នាក់ងារយោធាអ៊ីស្រាអែល COGAT ដែលគ្រប់គ្រងជំនួយដល់តំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ការឆ្លងកាត់នឹងបើកឡើងវិញក្នុងទិសដៅទាំងពីរ សម្រាប់អ្នករស់នៅហ្គាហ្សា ដោយថ្មើរជើងប៉ុណ្ណោះ ហើយប្រតិបត្តិការ របស់វានឹងត្រូវបានសម្របសម្រួល ជាមួយអេហ្ស៊ីប និងសហភាពអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top