បារាំងចង់ឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមចរចា ជាមួយនឹង ប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា សហភាពអឺរ៉ុប ត្រូវការចាំបាច់បណ្តាញទំនាក់ទំនងផ្ទាល់ ជាមួយរុស្ស៊ីឡើងវិញ។
កន្លងមកប្លុកអឺរ៉ុបនេះបានបដិសេធ មិនទាក់ទងជាមួយទីក្រុងម៉ូស្គូ អស់រយៈពេល៤ឆ្នាំ មកហើយបន្ទាប់ពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែន។
សុន្ទរកថានេះបានបន្លឺឡើងនូវការព្រួយបារម្ភក្នុងចំណោមសមាជិកសហភាពអឺរ៉ុបដែលថាឥទ្ធិពលរបស់ពួកគេត្រូវបានកាត់បន្ថយដោយប្រធានាធិបតី អាមេរិក Donald Trump ដែលអស់រយៈពេលជាច្រើន ខែបានស្វែងរកឈ្មួញកណ្តាលបញ្ចប់ជម្លោះអ៊ុយក្រែន តាមរយៈការចរចាដោយផ្ទាល់ជាមួយទីក្រុងគៀវ និងទីក្រុងមូស្គូ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានអំពាវនាវឱ្យ EU តែងតាំងបេសកជនពិសេសប្រចាំប្រទេសរុស្ស៊ី ដើម្បីធានាថាប្លុកនេះមានកៅអី នៅតុចរចាជាមួយនឹង ភាគីទាំងអស់ព្រមទាំងអាមេរិកផង។
នៅក្នុងបទសម្ភាសន៍ជាមួយ នឹងកាសែតLiberation ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Barrot បាននិយាយថា ប្រទេសបារាំង ៖មិនដែលបដិសេធជាគោលការណ៍ក្នុងការចូលរួមជាមួយរុស្ស៊ីឡើយ ហើយបានផ្តល់ថាកិច្ចពិភាក្សាបែបនេះត្រូវបានធ្វើឡើងដោយតម្លាភាពជាមួយអ៊ុយក្រែន និង EU ហើយ មានអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកផង៕
ប្រែសម្រួល៖ស៊ុនលី
