ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មថ្មី លើមន្ត្រីអ៊ីរ៉ង់
ឡុងដ៍៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស អ៊ីរ៉ង់ បានឧ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មមួយផ្សេងទៀត ប្រឆាំង នឹងបុគ្គលចំនួន ១០នាក់ និងអង្គការមួយ ដោយស្តីបន្ទោសតួនាទី របស់ពួកគេក្នុងការដោះស្រាយ ភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។
អ្នកដែលត្រូវបានដាក់ទណ្ឌកម្មរួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Eskandar Momeni ប្រធានប៉ូលីសនៅខេត្ត Lorestan លោក Mohammad Reza Hashemifar ប្រធានប៉ូលីសសន្តិសុខសាធារណៈលោក Seyed Majid Feiz Jafari មេបញ្ជាការខេត្ត Fars ក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Yadollah Bouali ក៏ដូចជាបុគ្គលិកយោធា និងតុលាការជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មពាក់ព័ន្ធជាង ៥៥០ លើបុគ្គល និងអង្គការអ៊ីរ៉ង់រួចហើយ រួមទាំង IRGC ទាំងមូលផងដែរ។
ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីវិធានការស្រដៀងគ្នានេះដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា
