ស្នងការខេត្តព្រះសីហនុ អញ្ជើញស្ត្រីស្រែឡូឡា ដាក់សមត្ថកិច្ច រឿងជនជាតិចិន បើកបរស្រវឹងមកបំភ្លឺ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអញ្ជើញក្រុមស្រ្តី២នាក់ ដែលចេញមកស្រែឡូឡា ដាក់ក្រុមសមត្ថកិច្ច ករណីសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ផឹកស៊ីស្រវឹង បើកបរក្នុងស្ថានភាពស្រវឹង មកបំភ្លឺនៅស្នងការ ។

ការអញ្ជើញមកបំភ្លឺនេះ បន្ទាប់មានបុរសជនជាតិចិនម្នាក់ រថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន 0,68 ក្នុងមួយលីត្រខ្យល់ ហើយត្រូវបានសមត្ថកិច្ចឃាត់ឲ្យនៅកន្លែង នារាត្រីថ្ងៃ២ ចូលថ្ងៃ៣កុម្ភ៖។

បើតាមការផ្សព្វផ្សាយ របស់ស្នងការខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួត ជាតិអាកុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានពិនិត្យណែនាំរថយន្ត និងម៉ូតូជាច្រើនគ្រឿង ពេលនោះបានពិនិត្យរថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន 0,68 ក្នុងមួយលីត្រខ្យល់ ហើយត្រូវបានសមត្ថកិច្ចឃាត់ឲ្យ នៅកន្លែងសិន ពេលស្វាង ទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញ ។

ប៉ុន្តែក្នុងពេលនោះ ស្រាប់តែមានស្ត្រី២នាក់ ថត Video ឡូឡា នៅកន្លែងសមត្ថកិច្ច ចង់រំដោះជនជាតិចិននោះ ហើយជេរប្រមាថមើលងាយ លើកងកម្លាំងសមត្ថកិច្ច និយាយទៅមុខ ទៅក្រោយ ទំនងជាស្រវឹងដូចជនជាតិចិននោះដែរ និងរំខានដល់កិច្ចការ របស់សមត្ថកិច្ច បង្ហោះផ្សាយផ្អើលពេញបណ្តាញសង្គម ព្រមទាំងបានជំរុញឱ្យលុយទៅសមត្ថកិច្ច ប៉ុន្មានក៏បានដែរ តែសមត្ថកិច្ចមិនយកលុយជាដាច់ខាត ។
ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ច្រានចោលដូចការរៀបរាប់របស់ស្រ្តីខាងលើ និងអញ្ជើញម្ចាស់គណនីចូលមកបំភ្លឺនៅស្នងការដ្ឋាន ៕

