ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់​ បញ្ជាក់ពីការត្រៀមខ្លួន​ ដើម្បីប្រគល់រដ្ឋបាលហ្គាហ្សា​ ទៅឱ្យគណៈកម្មាធិការជាតិ

" "

ហ្គាហ្សា៖​ ក្រុមហាម៉ាស់​ បានឧ្យដឹងថា ខ្លួនបានបញ្ចប់ការរៀបចំ​ ដើម្បីប្រគល់ទ្រព្យសម្បត្តិរដ្ឋាភិបាល និងរដ្ឋបាលរបស់ខ្លួនទៅឱ្យគណៈកម្មាធិការ ជាតិហ្គាហ្សា ដែលត្រូវបានគេរំពឹងថា​ នឹងគ្រប់គ្រងតំបន់ហ្គាហ្សា នៅពេលដែលវាចូលទៅ ក្នុងទឹកដីតាមរយៈច្រកព្រំដែនរ៉ាហ្វា។

អ្នកនាំពាក្យហាម៉ាស់លោក Hazem Qassem បានឧ្យដឹងថា ការប្រគល់នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលគណៈកម្មាធិការ មកដល់ហ្គាហ្សា ហើយនឹងត្រូវធ្វើឡើងដោយមានតម្លាភាព និងទូលំទូលាយនៅទូទាំងគ្រប់វិស័យ។

" "

លោកបានលេីកឡេីងថា ស្ថាប័នកម្រិតខ្ពស់មួយត្រូវ បានបង្កើតឡើង​ ដើម្បីត្រួតពិនិត្យដំណើរការនេះ រួមទាំងតំណាងនៃក្រុមប៉ាឡេស្ទីន មេដឹកនាំកុលសម្ព័ន្ធ ឥស្សរជនសង្គមស៊ីវិល និងអង្គការអន្តរជាតិ។

" "

លោក Qassem បានជំរុញឱ្យគ្រប់ភាគីទាំងអស់ សម្របសម្រួលការងាររបស់គណៈកម្មាធិការ ដោយថា វាមានសារៈសំខាន់សម្រាប់ការងើបឡើងវិញ របស់ហ្គាហ្សា បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថាជា “គ្រោះមហន្តរាយ” ដែលបណ្តាលមកពីសង្គ្រាមអ៊ីស្រាអែល​ រយៈពេលពីរឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់ នៃគណៈកម្មាធិការជាតិ​ សម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សាបានឧ្យដឹងថា បញ្ហាបច្ចេកទេសរហូតមក ដល់ពេលនេះបានរារាំង សមាជិកគណៈកម្មាធិការពីការចូល ទៅក្នុងតំបន់នោះតាមរយៈការឆ្លងកាត់ច្រករ៉ាហ្វា។

លោក Aed Yaghi ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយបានឧ្យដឹងថា គណៈកម្មាធិការសង្ឃឹមថា នឹងមកដល់ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិត អំពីឧបសគ្គនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top