ព័ត៌មានអន្តរជាតិ

ជប៉ុនទាញយកភក់ ដែលសម្បូរទៅដោយរ៉ែ កម្រពីបាតសមុទ្រ ដើម្បីកាត់បន្ថយការ ពឹងផ្អែកលើប្រទេសចិន

" "

បរទេស៖ ប្រទេសជប៉ុនបាន និយាយកាលពីថ្ងៃចន្ទថា ខ្លួនបានខួង និងទាញយកដីល្បាប់សមុទ្រជ្រៅ ដែលមានផ្ទុកសារធាតុរ៉ែ ដ៏កម្រពីបាតសមុទ្រក្បែរកោះ ដាច់ស្រយាលមួយដោយជោគជ័យ ខណៈដែលប្រទេសនេះកំពុងព្យាយាម កាត់បន្ថយការពឹង ផ្អែកលើប្រទេសចិន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា នាវាខួងសមុទ្រជ្រៅ Chikyu បានប្រមូលដីល្បាប់ដោយជោគជ័យ នៅជម្រៅជិត ៦.០០០ ម៉ែត្រ នៅជិតកោះ Minamitorishima។

" "

លោកស្រីបានបន្ថែមថា ការទាញយកដីល្បាប់ពីជម្រៅនោះ គឺជាលើកទីមួយរបស់ពិភពលោកហើយ។ លោកស្រី Takaichi បាននិយាយថា “វាគឺជាជំហានដំបូងឆ្ពោះទៅរកឧស្សាហូបនីយកម្ម នៃដីកម្រដែលផលិតក្នុងស្រុកនៅក្នុងប្រទេសជប៉ុន”។ “យើងនឹងខិតខំប្រឹងប្រែង ដើម្បីសម្រេច បាននូវខ្សែសង្វាក់ផ្គត់ផ្គង់ ដែលអាចទ្រាំទ្របានសម្រាប់រ៉ែកម្រ និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងពេកលើប្រទេសជាក់លាក់ណាមួយ”។

" "

សូមជម្រាបថា ប្រទេសចិនគ្រប់គ្រង ការផលិតរ៉ែកម្រភាគច្រើនទូទាំងពិភពលោក ដែលត្រូវបានប្រើសម្រាប់ផលិតមេ ដែកដ៏មានអានុភាព និងធន់នឹងកំដៅនៅក្នុងឧស្សាហកម្មដូចជា វិស័យការពារជាតិ និងយានយន្តអគ្គិសនី៕
ប្រែសម្រួលៈ ណៃ តុលា

To Top