សហរដ្ឋអាមេរិក គម្រាមអ៊ីរ៉ាក់ជុំវិញ បញ្ហាអ្នកណាគឺ ជាអ្នកដឹកនាំប្រទេសនេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ាក់ពីផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមាន ប្រសិនបើអតីតនាយករដ្ឋមន្ត្រី Nouri al-Maliki ត្រលប់មកកាន់អំណាចវិញ ។
កាលពីខែមុន នៅក្នុងសភាអ៊ីរ៉ាក់ បានធ្វើការប្រកាសតែងតាំងលោក al-Maliki អាយុ៧៥ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាមានភាពស្និទ្ធស្នាល ជាមួយប្រទេសអ៊ីរ៉ង់ សម្រាប់អាណត្តិទី៣ដែលទំនងជាធានាការវិល ត្រឡប់មកវិញរបស់គាត់ នៅពេលដែលប្រធានាធិបតីថ្មីត្រូវបានជាប់ឆ្នោត។
លោក Al-Maliki បានបម្រើការ ជានាយករដ្ឋមន្ត្រីពីរអាណត្តិ ជាប់គ្នាពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៤ ដែលជាមេដឹកនាំដំបូងគេ ដែលធ្វើដូច្នេះចាប់តាំង ពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកឆ្នាំ២០០៣ ហើយពីមុនបានកាន់តំណែង គណៈរដ្ឋមន្ត្រីផងដែរ។
សេតវិមានបានបង្កើនសម្ពាធ លើទីក្រុងបាកដាដក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សដែលស្គាល់បញ្ហានេះ បានប្រាប់អ្នកសារព័ត៌មាន ហើយបានព្រមានថាការត្រឡប់មកវិញរបស់ al-Maliki អាចជំរុញឱ្យមានវិធានការហិរញ្ញវត្ថុ រួមទាំងការកំណត់លើប្រាក់ចំណូល ពីការនាំចេញប្រេងជាដើម។
គួរឲ្យដឹងដែរថាក្រោយពីមហន្តរាយ នៃការលុកលុយ របស់អាមេរិកលើអ៊ីរ៉ាក់ ដែលបានដាក់ប្រេងរបស់អ៊ីរ៉ាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក ហើយបានផ្តល់ឲ្យការត្រួតពិនិត្យ យ៉ាងមានប្រសិទ្ធភាពដល់ក្រុងវ៉ាស៊ីនតោនជាង៩០ភាគរយនៃថវិកាជាតិរបស់ប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
