ព័ត៌មានជាតិ

មន្ត្រីជំនាញ កំណត់អត្តសញ្ញាណឡបុរាណ ចំនួន ១២ នៅខេត្តស្ទឹងត្រែង

" "

ស្ទឹងត្រែង ៖ ក្រុមមន្ត្រីជំនាញ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញលទ្ធផលវិភាគបឋមលើសំណាក “ឡបុរាណ” ដែលត្រូវបានរកឃើញនៅតំបន់កោះហាន ខេត្តស្ទឹងត្រែង ដោយបញ្ជាក់ថាជាប្រភេទ ឡដុតកំបោរ របស់មនុស្ស សម័យដើម និងរចនាសម្ព័ន្ធឡ ។

យោងតាមការបញ្ជាក់ របស់ លោក ឡុង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា បន្ទាប់ពីការសិក្សាអស់រយៈពេលជាងមួយខែ បានរកឃើញថា ៖ ណមនុស្សសម័យដើមបានជីកដី ចុះក្រោមដើម្បីធ្វើឡ ដែលមានរាងដូច “ក្អម” (បាតធំ រួមតូចត្រង់ផ្នែកកណ្តាល និងមាត់)
ឡនេះអាចទ្រាំទ្រកម្ដៅបានលើសពី 1000°C ដោយពិនិត្យលើកម្រាស់ជញ្ជាំងឡ និងមានរន្ធខ្យល់ទំហំប្រមាណ ៦សង់ទីម៉ែត្រ ប្រើប្រាស់រ៉ែថ្មពណ៌ស (ថ្មកំបោរ) ដែលមាននៅក្នុងតំបន់នោះ ដើម្បីដុតយកកំបោរសម្រាប់ប្រើប្រាស់ ។

" "

លោក ភោគ សុវិសិដ្ឋ អភិបាលរង ស្រុកបុរីអូរស្វាយសែនជ័យ បានឱ្យដឹងថា ឡបុរាណសរុបចំនួន ១២ ឡ ត្រូវបានរកឃើញក្រោយមានការបាក់ច្រាំងទន្លេនៅចុងឆ្នាំ ២០២៥ នៅតាមទីតាំងផ្សេងៗគ្នា រួមមាន៖
កន្ទុយកោះហាន៖ ០៧ ឡ
ខាងក្រោមកំពង់ដសាឡាងឃុំកោះស្នែង៖ ០១ ឡ
កោះខ្លី៖ ០១ ឡ
កោះកី៖ ០២ ឡ
កោះស្រឡៅ៖ ០១ ឡ
ការអភិរក្ស និងការសិក្សាបន្ត បច្ចុប្បន្ន ក្រុមជំនាញកំពុងបន្តស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ អាយុកាល ពិតប្រាកដនៃឡទាំងនោះ
ស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្ត ដើម្បី អភិរក្សតំបន់កោះហាន ជៀសវាងការខូចខាតទាំងស្រុង ដោយសារការបាក់ច្រាំងទន្លេ​ ។

" "

ឡដុតកំបោរ និងបច្ចេកទេសស្លដែក ស្ពាន់ ឬលង្ហិន របស់បុព្វបុរសខ្មែរនាជំនាន់នោះ ។
ការរកឃើញនេះ មិនត្រឹមតែជាការបើកកាយ នូវប្រវត្តិសាស្ត្រទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាង នៃទេពកោសល្យដ៏ខ្ពង់ខ្ពស់ របស់បុព្វបុរសខ្មែរ សម្រាប់ទុកឱ្យយុវជនជំនាន់ ក្រោយបានសិក្សារៀនសូត្រផងដែរ៕ ដើមអំពិលស្ទឹងត្រែង

To Top