ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញអំពីជំហបើកទ្វារ ជានិច្ចសម្រាប់ការសន្ទនាគ្នា ជាមួយនឹងសហរដ្ឋអាមេរិក

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTអ៊ីរ៉ង់បានបង្ហាញពីឆន្ទៈក្នុងការបន្តការទូតជាមួយសហរដ្ឋអាមេរិក ខណៈដែលបានសង្កត់ធ្ងន់ថា ការសន្ទនាណាមួយ ត្រូវតែគ្មានសម្ពាធ និងគោរពជំហរ ដែលបានបញ្ជាក់ របស់ទីក្រុងតេហរ៉ង់ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ភាពតានតឹងបានកើនឡើងខ្ពស់ ចាប់តាំងពីសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរ នៅអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន ហើយបានកើនឡើងចំពេលមានការតវ៉ាប្រឆាំង រដ្ឋាភិបាលដែលកំពុងរីករាលដាល ដែលដណ្តើមប្រទេសក្នុងខែធ្នូ និងខែមករា។

" "

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទៀតដែរទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយ កងទ័ពជើងទឹករបស់ខ្លួនដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់មជ្ឈិមបូព៌ា ដោយទាមទារឱ្យមានកិច្ច ព្រមព្រៀងសក្តានុពលណាមួយ កំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងដាក់កម្រិតលើកម្មវិធីមីស៊ីល ផ្លោងរបស់ទីក្រុងតេហរ៉ង់។

" "

យ៉ាងណាក្តីសាធារណរដ្ឋ​ឥស្លាមមួយនេះ នៅតែបញ្ជាក់ហើយអះអាងថា ខ្លួនតែងតែ​រក្សា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​សន្តិភាព​សុទ្ធសាធ។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី ក៏បាននិយាយម្តងហើយម្តងទៀតថា ខ្លួនជឿថាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់​ គួរតែត្រូវបានដោះស្រាយ តាមរយៈមធ្យោបាយនយោបាយ និងការទូត។ កាសែតគុយវ៉ែត Al-Jarida បានរាយការណ៍ កាលពីសប្តាហ៍មុនថា អន្តរាគមន៍ របស់ទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា បានកាត់បន្ថយលទ្ធភាព នៃការវាយប្រហារ របស់អាមេរិកលើអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top