ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន​ ១០ម៉ឺនដុល្លារដល់ CMAC

" "

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោព្រះរាជទានព្រះរាជទ្រព្យ ចំនួន១០ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុ បោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា ។

ការប្រោសព្រះរាជទានេះ តាមរយៈសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។

" "

លោក ហេង រតនា នាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមរំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញ ពីព្រះរាជហឬទ័យ ទុកដាក់ខ្ពស់បំផុត ដល់កងកម្លាំងទាំងអស់ នៃអង្គភាពCMAC ដែលកំពុងបំពេញកិច្ច ប្រតិបត្តិការបោសសម្អាត គ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមចាស់ និងរបស់សៀមឈ្លានពានថ្មីៗនេះ៕

" "
To Top