ក្រុមហ៊ុនបង្កើតថ្មី របស់អ៊ីស្រាអែល កំពុងសំងំកើបលុយ ពីការបញ្ជារទិញអាវុធ ពីបរទេសប៉ុន្មាន ឆ្នាំចុងក្រោយនេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិ នៃបណ្តាក្រុមហ៊ុន ចាប់ផ្តើមថ្មីឬ Startup របស់អ៊ីស្រាអែល អះអាងថា សំណើបរទេស ដើម្បីទិញអាវុធ និងប្រព័ន្ធពាក់ព័ន្ធរបស់ពួកគេ មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ។
ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងលីបង់ ក៏ដូចជាការវាយប្រហារលើ ក្រុមសកម្មប្រយុទ្ធ Hezbollah ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យមានតម្រូវការបរទេស សម្រាប់អាវុធ និងបច្ចេកវិទ្យាផ្សេងទៀត ដែលកងទ័ពអ៊ីស្រាអែល ប្រើប្រាស់។
យោងតាមក្រុមហ៊ុន Startup Nation Central ការចាប់ផ្តើមអាជីវកម្ម របស់អ៊ីស្រាអែល បាននាំមកនូវកំណត់ត្រាវិនិយោគ ចំនួន១៥,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ពោលគឺ កើនឡើងពី១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយអ្នកជំនាញខាង ឧស្សាហកម្មព្យាករណ៍ថា និន្នាការនេះនឹងបន្ត។
ការកើនឡើង នៃតម្រូវការបច្ចេកវិទ្យាយោធា របស់អ៊ីស្រាអែល គឺផ្ទុយពីជំហររបស់រដ្ឋាភិបាល អឺរ៉ុបជាច្រើន ដែលបានថ្កោលទោស ការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ហើយក្នុងករណីខ្លះ បានផ្លាស់ប្តូរដើម្បីផ្អាក ឬកំណត់ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែល ដោយសារការភ័យខ្លាចថា ពួកគេអាចត្រូវបានគេប្រើប្រាស់ ដើម្បីបំពានច្បាប់មនុស្សធម៌ អន្តរជាតិ។
ក្នុងចំណោមប្រទេស ដែលបានហាមប្រាម ឬដាក់កំហិតលើការលក់សព្វាវុធមាន ប្រទេសអង់គ្លេស អ៊ីតាលី អេស្ប៉ាញ កាណាដា បែលហ្សិក និងហូឡង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
