ព័ត៌មានអន្តរជាតិ

​ យោធាវេណេស៊ុយអេឡា​ បញ្ជាក់ជាថ្មី អំពីការគាំទ្រ​ ចំពោះការផ្សះផ្សាជាតិ

" "

ការ៉ាកាស៖ កងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ារៀ (FANB) របស់ប្រទេសវេណេស៊ុយអេឡា បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ឆ្ពោះទៅរកការផ្សះផ្សាជាតិ និង ឯកភាពជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ Vladimir Padrino Lopez ។

សេចក្តីថ្លែងការណ៍នេះ ដែលបានបង្ហោះ នៅលើបណ្ដាញ​ Telegram បានកើតឡើងមួយខែយ៉ាងពិតប្រាកដ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយឆ្មក់ដោយកម្លាំង ប្រធានាធិបតីវេណេស៊ុយអេឡាលោក​ នីកូឡាស​ ម៉ាឌូរ៉ូ និងភរិយារបស់លោក​ Cilia Flores ក្នុងការវាយឆ្មក់យោធា។

" "

លោក Padrino បានឧ្យដឹងថា ទោះបីជាមាន “របួសបើកចំហ” ក៏ដោយ FANB គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Rodriguez ក្នុងការពង្រឹងប្រព័ន្ធប្រជាធិបតេយ្យ និងចាត់វិធានការចាំបាច់ ដើម្បីសម្រួលដល់ការវិលត្រឡប់របស់លោក ម៉ាឌូរ៉ូ​ និងលោកស្រី Flores។

" "

លោក Padrino បានឧ្យដឹងថា “កាលពីមួយខែមុន ប្រទេសវេណេស៊ុយអេឡា ត្រូវបានវាយប្រហារ ដោយប្រទេសមហាអំណាចនុយក្លេអ៊ែរធំ ជាងគេបំផុតរបស់ពិភពលោក តាមរយៈប្រតិបត្តិការយោធា​ ដែលមិនធ្លាប់មាន ពីមុនមក និងមិនសមាមាត្រ” ដោយសរសើរកងទ័ពវេណេស៊ុយអេឡា ដែលបានឆ្លើយតបដោយមធ្យោបាយ និងកម្លាំងដែលមាន ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top