ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកែលម្អលក្ខខណ្ឌការងារ និងសុវត្ថិភាព ដល់កម្មករនិយោជិត នៅខេត្តព្រៃវែង

" "

ខេត្តព្រៃវែង ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកែលម្អការងារសម្រាប់សហគ្រាសខ្នាតតូច (WISE)» នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ដោយមានសិក្ខាកាមតំណាងមកពីសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១០ ចូលរួម។

ក្នុងឱកាសនោះ លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង និងលោកស្រី ឆាង ស៊ីម៉ា អនុប្រធាននាយកដ្ឋាន ពេទ្យការងារ បានធ្វើបទបង្ហាញ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធសំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមកន្លែងធ្វើការ ។ ការបណ្ដុះបណ្ដាលនេះបានសង្កត់ធ្ងន់ លើការកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ តាមរយៈវិធីសាស្ត្រកែលម្អបរិយាកាស ការងារបែបងាយៗ ចំណាយតិច ប៉ុន្តែផ្ដល់នូវផាសុកភាព និងប្រសិទ្ធភាពខ្ពស់ដល់កម្មករនិយោជិត ។

" "

ក្រុមការងារក៏បានឆ្លៀត ឱកាសផ្សព្វផ្សាយ បន្ថែមអំពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ជំងឺអេដស៍ និងបញ្ហាគ្រឿងញៀន នៅតាមសហគ្រាសគ្រឹះស្ថាន។ បន្ថែមលើនេះ នាយកដ្ឋានក៏បានសហការជាមួយមជ្ឈមណ្ឌលការងារខេត្ត ដើម្បីណែនាំអំពីនីតិវិធីនៃការចុះឈ្មោះស្វែង រកការងារធ្វើសម្រាប់បងប្អូនពលករ និងការចុះឈ្មោះជ្រើសរើសបុគ្គលិកសម្រាប់ម្ចាស់សហគ្រាស ដែលជាផ្នែកមួយក្នុងការជំរុញទីផ្សារការងារ ក្នុងខេត្តឱ្យកាន់តែមានភាពរស់រវើក៕

" "
To Top