អបអរឆ្នាំមមី និងទទួលយកលាភសំណាង នៅណាហ្គាវើលដ៍
ភ្នំពេញ ៖ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំមមី ណាហ្គាវើលដ៍នឹងមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើន ជាងមួយខែចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលមានម្ហូបចិននាំលាភ ការសម្តែងសិល្បៈ សេវាកម្មស្ប៉ា និងការតុបតែង លម្អយ៉ាងប្រណីត ។


ភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានម្ហូបឈុត និងម្ហូបដាច់ដោយឡែករូបមន្តថ្មីៗជាច្រើនជម្រើស ។
នៅភោជនីយដ្ឋាន Hall of Golden Chimes មានកូនជ្រូកខ្វៃ អយស្ទ័រខជាមួយសារាយសមុទ្រ ថ្លើមក្ងានឆា និងប្រហិតសាច់បង្គា។ ម្ហូបដាច់ដោយឡែក មានតម្លៃចាប់ពី ១៩២.០០០៛ អមជាមួយម្ហូបឈុតបែបប្រណីតពីរមុខដែលមានតម្លៃ ២.១១២.០០០៛ និង ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ ឬ ២១១.២០០៛ និង ៣៥៥.២០០៛ ក្នុងម្នាក់សម្រាប់មួយក្រុម ដែលមានយ៉ាងតិច ៥ នាក់ ។ សម្រាប់អ្នកដែលចង់សាកល្បងម្ហូបបែបប្រពៃណី អាចជ្រើសរើសម្ហូបមហាសម្បត្តិ ដែលមានគ្រឿងសមុទ្រពិសេសបូករួម នឹងសាច់ខ្វៃជាច្រើនប្រភេទដែលមានតម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ១០ នាក់។



ចំណែកភោជនីយដ្ឋានចិន Fortune Palace មានមុខម្ហូបចិនបែបម៉ាឡេស៊ីរួមមាន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូងខជាមួយជើងក្ងាន ទាខ្វៃពិសេស និងបង្គាឆាជាមួយ ទឹកជ្រលក់ពងទាប្រៃ។ ម្ហូបដាច់ដោយឡែក មានតម្លៃចាប់ពី ៦៤.០០០៛ រួមជាមួយម្ហូបឈុតប្រណីតដែលមានតម្លៃ ១.៥៥២.០០០៛ និង ៣.៤៣២.០០០៛ សម្រាប់ ១០ នាក់ ឬតម្លៃ ១៥៦.០០០៛ និង ៣៥២.០០០៛ ក្នុងម្នាក់សម្រាប់ក្រុមដែលមានយ៉ាងតិច ៥ នាក់ ។
ភោជនីយដ្ឋានទាំងពីរ ក៏មានបម្រើ ជូននូវម្ហូបអ៊ីសាងផងដែរ ដែលម្ហូបនេះតំណាងឱ្យលាភសំណាង និងភាពសម្បូររុងរឿង ។ គ្រឿងផ្សំនៃម្ហូបអ៊ីសាង មានដូចជា បង្កងអូស្ត្រាលី ត្រីសាលម៉ុន ត្រីធូណា និងគ្រឿងផ្សំជាច្រើនទៀត តម្លៃចាប់ពី ១១២.០០០៛ ប៉ុណ្ណោះ។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល dining@nagaworld.com ដើម្បីកក់ទុកជាមុន ។

ឆ្នាំនេះ ណាហ្គាវើលដ៍ សូមបង្ហាញជូននំស្រួយប្រពៃណីចិន ៦ ប្រភេទដូចជា នំតាតរសជាតិម្នាស់ នំស្រួយរសជាតិសណ្តែកដី នំស្រួយរសជាតិ គ្រាប់ស្វាយចន្ទី នំស្រួយរសជាតិ សណ្តែកខៀវ នំសារាយសមុទ្ររសជាតិប្រាំពីរបែប និងនំរសជាតិកំពឹសក្រៀមហឹរ ដែលត្រូវបានដាក់ក្នុង ប្រអប់មានបីពណ៌យ៉ាងស្រស់ស្អាត។ សម្រាប់អតិថិជនដែលមានបំណងជូនកាដូដល់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូពាណិជ្ជកម្ម ឬមិត្តរួមការងារ អាចជ្រើសរើសនំនាំលាភប្រចាំហាងដែលមានដាក់ក្នុងប្រអប់យ៉ាងប្រណីតដែលមានលក់នៅកន្លែងទទួលភ្ញៀវ និងទីតាំងជាច្រើនទៀតនៅក្នុងសណ្ឋាគារ។
អ្វីដែលមិនធ្លាប់ មានសម្រាប់ឆ្នាំនេះ គឺណាហ្គាវើលដ៍មានលក់តុក្កតារូបកូនសេះអាថ៌កំបាំងនាំសំណាងដែលមានតម្លៃ ១០០.០០០៛ និងបន្តោងកាបូប រូបកូនសេះ តម្លៃ ៤៨.០០០៛ ។ តុក្កតារូបកូនសេះ នាំសំណាងទាំងបីពណ៌នេះតំណាងឱ្យទ្រព្យសម្បត្តិហូរចូលហូរហៀរ សំណាងល្អ និងការសម្រេចបាន នូវគ្រប់បំណងប្រាថ្នា ។ ក្រៅពីនេះ ណាហ្គាវើលដ៍ក៏មានឈុតអក្សរចិន នាំសំណាងឥតគិតថ្លៃ សម្រាប់ផ្តល់ជូនដល់សមាជិកផងដែរ ឬអតិថិជនទូទៅត្រូវ ចំណាយយ៉ាងតិច ២០០.០០០៛ នៅភោជនីយដ្ឋានមួយចំនួន ឬមណ្ឌលស្ប៉ាដើម្បីទទួលបានឈុតអក្សរចិននាំសំណាង ។
ចំណែកអតិថិជន ដែលមានបំណងចង់ទទួលសេវាកម្មស្ប៉ា អាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនបែបអាស៊ីបូព៌ាដែលមានសេវាកម្មស្អំក្តៅបែបបុរាណ និងម៉ាស្សាបែបចិន រយៈពេល ២ ម៉ោងដែលមានតម្លៃ ៣៩២.០០០៛ ដែលនឹងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងសេចក្តីសុខពេញ រាងកាយសម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី ។



ដោយឡែក ចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ថ្ងៃទី១ ខែមីនា ណាហ្គាវើលដ៍នឹងមានផ្តល់ ជូនការសម្តែងសិល្បៈចុងសប្តាហ៍អមជាមួយការ សម្តែងពិណ បុរាណចិន នៅឆាកជាន់ផ្ទាល់ដី នៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ វេលាម៉ោង ៧:៣០ នាទីយប់រួមជាមួយការសម្តែង របស់តុក្កតាម៉ាស្កុតផងដែរ ។ អ្វីដែលអស្ចារ្យផងនោះ គឺ ណាហ្គាវើលដ៍មានការតុបតែងយ៉ាងប្រណីតទាំងក្នុងអគារណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ និងក្រៅអគារនៅសួនច្បារ សម្តេចតេជោ ហ៊ុន សែន ដែលមានរូបសំណាកសត្វសេះ និងពន្លឺភ្លើងដ៏ភ្លឺចែងចាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្ត និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាត ។


សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី និងរីករាយជាមួយការទទួលទានម្ហូបនាំលាភ និងការផ្តល់ជូនដ៏ច្រើននៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍ ។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com
