ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បេីកការវាយប្រហារ គោលដៅថាមពល និងយោធារបស់អ៊ុយក្រែន

មូស្គូ៖ រុស្ស៊ី​ បានបើកការវាយប្រហារពេញ មួយយប់លើសហគ្រាស ឧស្សាហកម្មយោធា-អ៊ុយក្រែន កន្លែងផលិតថាមពល ក៏ដូចជាកន្លែងផ្ទុក និងដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ នេះបេីយោងតាមក្រសួងការពារជាតិរុស្ស៊ី។

ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន​ ទៅលើកន្លែងស៊ីវិល នៅលើទឹកដីរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ី​ បានបើកការវាយប្រហារដ៏ធំមួយពេញមួយយប់ដោយប្រើអាវុធអាកាស និងដីរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ ក៏ដូចជាយន្តហោះគ្មានមនុស្ស បើកវាយប្រហារផងដែរ ។

ក្រសួងបានបន្ថែមថា គោលបំណង នៃប្រតិបត្តិការត្រូវបានសម្រេច ហើយគោលដៅ ដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ។

ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារ ចំណុចដាក់ពង្រាយបណ្តោះអាសន្ន នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ចំនួន ១៤៩ផងដែរ។

ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី​ បានបាញ់ទម្លាក់គ្រាប់បែកផ្លូវអាកាសដឹកនាំមួយ គ្រាប់រ៉ុក្កែត​ ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និង យន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៩៩គ្រឿង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top