អង្គការណាតូបង្កើន វត្តមានកម្លាំងយោធា របស់ខ្លួននៅក្នុងតំបន់អាក់ទិក
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អង្គការណាតូឬNATO គ្រោងនឹងបង្កើនវត្តមានយោធា របស់ខ្លួននៅតំបន់អាកទិកជុំវិញទឹកដី Greenland នេះបើតាមអ្នកនាំពាក្យ នៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស។
សកម្មភាពនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចូលទឹកដីស្វយ័តដាណឺម៉ាក ដែលលោកអះអាងថា ស្ថិតនៅក្រោមការគំរាមកំហែងពីរុស្ស៊ី និងចិន។
យ៉ាងណាក្តីកន្លងមកប្រទេសរុស្ស៊ី បានបន្តអះអាងថាខ្លួនមិន មានចំណែកក្នុងជម្លោះលើGreenlandទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាខ្លួននឹងការពារផលប្រយោជន៍ របស់ខ្លួនក្នុងតំបន់អាក់ទិក។
ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដោយប្រទេសចិនបានប្រកែកថា សហរដ្ឋអាមេរិកគ្រាន់តែប្រើប្រាស់ការអះអាងនេះធ្វើជាលេសសម្រាប់ការកសាងយោធានៅតំបន់អាក់ទិកប៉ុណ្ណោះ។
មន្ត្រីសហភាពអឺរ៉ុបក៏បានច្រានចោល ការអះអាងរបស់លោក Trump ផងដែរ។ កាលពីសប្តាហ៍មុន ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប លោក Apostolos Tzitzikostas បានកត់សម្គាល់ថា មិនមានភស្តុតាងដែលថា សត្រូវបរទេស កំពុងកំណត់ គោលដៅលើ Greenland នោះទេ៕
ប្រែសម្រួល៖ស៊ុនលី
