ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ បង្ហាញមូលដ្ឋានមីស៊ីលក្រោមដីថ្មី ចំពេលមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់​ បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីថ្មីមួយ ចំពេលមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក។

របាយការណ៍នេះបានឧ្យដឹងថា មូលដ្ឋាននេះត្រូវបានបង្ហាញក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់ប្រធាន បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោក Abdolrahim Mousavi និងលោក Seyed Majid Mousavi មេបញ្ជាការនៃផ្នែកអវកាសរបស់ IRGC។

របាយការណ៍បានបន្ថែមថា សមត្ថភាព និងការត្រៀមខ្លួន ប្រតិបត្តិការរបស់អង្គភាពមីស៊ីលរបស់ IRGC ត្រូវបានវាយតម្លៃក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ហើយមេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់ អាវុធអ៊ីរ៉ង់ត្រូវបានជូនដំណឹងអំពីវឌ្ឍនភាព និងការត្រៀមខ្លួន របស់អង្គភាពយុទ្ធសាស្ត្រ។

លោក Mousavi បានឧ្យដឹងនៅមូលដ្ឋាន ខាងលេីនេះថា អ៊ីរ៉ង់បានគ្រប់គ្រង​ ដើម្បីពង្រឹងអំណាចទប់ស្កាត់ របស់ខ្លួនដោយការធ្វើឱ្យប្រសើរឡើង នូវមីស៊ីលផ្លោងរបស់ខ្លួននៅក្នុងគ្រប់វិមាត្របច្ចេកទេស៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top