ក្រុមប្រទេសនៅប៉ាល់តិក ស្នើសុំការសន្ទាគ្នា ជាមួយនឹងប្រទេសរុស្សី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Euronews បានរាយការណ៍ថា មេដឹកនាំនៃរដ្ឋបាល់តិកចំនួនពីរ គឺឡាតវី និងអេស្តូនី បានអំពាវនាវ ឱ្យមានការចរចាជាមួយរុស្ស៊ី បន្ទាប់ពីរយៈពេលបួនឆ្នាំ នៃការបដិសេធមិនចូលរួម ជាមួយទីក្រុងមូស្គូ។
ប្លុកគួរតែតែងតាំងបេសកជន ពិសេសដើម្បីបើកបណ្តាញការទូតឡើងវិញជាមួយរុស្ស៊ី នេះបើយោងតាមការបញ្ជាក់ ដោយនាយករដ្ឋមន្រ្តីឡាតវី លោកស្រី Evika Silina និងប្រធានាធិបតីអេស្តូនី លោក Alar Karis បានប្រាប់សារព័ត៌មាន ដាច់ដោយឡែកនៅខាងក្រៅកិច្ចប្រជុំកំពូល នៅទីក្រុងឌូបៃកាលពីថ្ងៃពុធ។
គំនិតនេះត្រូវបានគេមើល ឃើញថា កំពុងបែងចែកមហាអំណាចអឺរ៉ុបធំៗជាបំណែកៗ ។ ខណៈពេលដែលវា ត្រូវបានគាំទ្រដោយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ប៉ុន្តែលោកអធិការបតីអាល្លឺម៉ង់ Merz បានច្រានចោលគំនិតនេះទាំងស្រុង។
“យើងត្រូវតែនៅតុចរចា ព្រោះអ៊ុយក្រែន ខ្លួនឯងបានចាប់ផ្តើមចរចា។ ដូច្នេះហេតុអ្វីបានជាអឺរ៉ុបមិនគួរចរចា? នេះបើយោងតាមការបញ្ជាក់ ដោយលោកស្រី Silina ប្រាប់ Euronews ។
គួរឲ្យដឹងដែឬថាទីក្រុងវ៉ាស៊ីនតោន បានចូលរួមក្នុងការចរចាដោយផ្ទាល់ ជាមួយទីក្រុងមូស្គូអស់រយៈពេលជិតមួយឆ្នាំ ខណៈដែលសហភាពអឺរ៉ុប ដែលនៅក្រៅតុចរចាបានពឹងផ្អែកលើការដាក់ទណ្ឌកម្មលើរុស្ស៊ី និងគាំទ្រអ៊ុយក្រែនខាងការទូត យោធា និងហិរញ្ញវត្ថុ ។ រហូតមកដល់ពេលនេះ ប្រទេសសមាជិកមួយចំនួន រួមទាំងប្រទេសបាល់តិក បានប្រឆាំងជាប់លាប់ចំពោះការភ្ជាប់ ទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
