អ៊ុយក្រែន អាមេរិក និងរុស្សី ចាប់ផ្តើមកិច្ចចរចា ដោយត្រីភាគីនៅអារ៉ាប់រួម
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គណៈប្រតិភូមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃពុធ បានចាប់ផ្តើមកិច្ចចរចាត្រីភាគី នៅក្នុងប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមការបញ្ជាក់ដោយប្រធាន អ្នកចរចារបស់អ៊ុយក្រែន Rustem Umerov នៅលើបណ្តាញ Facebook ។
លោក Umerov បាននិយាយថា បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូត្រូវបានគេរំពឹងថា នឹងធ្វើការជាក្រុមដាច់ដោយឡែក ដែលផ្តោតលើផ្លូវជាក់លាក់។ លោកបានបន្ថែមថា កិច្ចប្រជុំរួមតាមដាន ត្រូវបានគ្រោងទុកបន្ទាប់ពីនោះ។
លោកUmerov បាននិយាយថាទៀតថា ៖ យើងកំពុងធ្វើការនៅក្នុងការណែនាំច្បាស់លាស់ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដើម្បីសម្រេចបាន នូវសន្តិភាពដ៏ថ្លៃថ្នូរ និងយូរអង្វែង ៕
ប្រែសម្រួល៖ស៊ុនលី
