លោកបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលរវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦, នៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB។

កិច្ចប្រជុំនេះ ពិភាក្សា ដូចជា ៖ (១) កាលានុវត្តភាពនៃកិច្ចសហការរវាងក្រុមហ៊ុន Arukah និងរោងម៉ាស៊ីនកិនស្រូវ លើគម្រោងធ្យូងអង្កាម ដែលចូលរួមដល់ការបន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការកាត់បន្ថយកាកសំណល់កសិកម្ម ព្រមទាំងលទ្ធភាព នៃការលក់ឥណទានកាបូន និង (២) បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវ អង្ករ ប្រកបដោយនិរន្តរភាព៕








