វិមានក្រឹមឡាំងបញ្ជាក់ថា រុស្ស៊ី នៅតែបើកចំហ ចំពោះការដោះស្រាយ ដោយសន្តិវិធីនៅអ៊ុយក្រែន
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីនៅតែបើកចំហ ចំពោះការដោះស្រាយដោយ សន្តិវិធីនៃស្ថានភាព នៅអ៊ុយក្រែន។
លោក Peskov បានលេីកឡេីងថា ទ្វារឆ្ពោះទៅរកការដោះស្រាយ ដោយចរចានៅតែបើកចំហ ប៉ុន្តែរុស្ស៊ីនឹងបន្តប្រតិបត្តិការ យោធាពិសេសរហូតដល់ “ការសម្រេចចិត្តសមស្របត្រូវ បានធ្វើឡើងដោយទីក្រុងគៀវ”។
លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារគោលដៅ ដែលត្រូវបានចាត់ទុកថា ជាប់ទាក់ទងនឹង វិស័យយោធា-ឧស្សាហកម្មរបស់អ៊ុយក្រែន។
អ្នកនាំពាក្យរូបនេះបានបន្ដថា ជំហរ របស់រុស្ស៊ី លើអ៊ុយក្រែន គឺច្បាស់លាស់ និងយល់យ៉ាងច្បាស់ដោយអាជ្ញាធរនៅទីក្រុងគៀវ និងអ្នកចរចាអាមេរិក ដែលពាក់ព័ន្ធនឹងទំនាក់ទំនងត្រីភាគី។
គណៈប្រតិភូមកពីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាត្រីភាគីនៅថ្ងៃពុធ នៅអារ៉ាប់រួម (UAE)។ កិច្ចពិភាក្សាពីមុនរបស់ក្រុមការងារត្រីភាគី ស្តីពីបញ្ហាសន្តិសុខនៅទីក្រុងអាប៊ូដាប៊ី រដ្ឋធានីនៃអារ៉ាប់រួម មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមករា៕
ប្រែសម្រួល ឈូក បូរ៉ា
