ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ កាត់ទំនាក់ទំនង ជាមួយនឹងមន្ត្រីជាន់ខ្ពស់ប៉ូឡូញ ដោយសារពាក្យ សំដីរិះគន់ទៅលើលោក Trump

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ស្ថានទូតអាមេរិក ប្រចាំប្រទេសប៉ូឡូញ បានប្រកាសថាខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រធានសភាប៉ូឡូញ លោក Wlodzimierz Czarzasty បន្ទាប់ពីលោកបាននិយាយថា លោកប្រធានាធិបតី Donald Trump មិនសមនឹងទទួល បានរង្វាន់ណូបែលសន្តិភាពឡើយ ។

កាល​ពី​ថ្ងៃ​ចន្ទ លោក Czarzasty បាន​បរិហារ​គោលនយោបាយ​ពន្ធ​របស់​លោក Trump និង​ផែនការ​របស់​លោក​ក្នុង​ការ​បញ្ចូល​ Greenland ពី​ប្រទេស​ដាណឺម៉ាក។
លោកក៏បានរិះគន់ប្រធានាធិបតីចំពោះការបន្ទាបខ្លួន ចំពោះការរួមចំណែករបស់សម្ព័ន្ធមិត្ត NATO របស់អាមេរិក ក្នុងអំឡុងពេលសង្រ្គាមនៅអាហ្វហ្គានីស្ថាន ផងដែរ ។

លោកCzarzasty បានពិពណ៌នា បន្ថែមទៀតថា ក្រុមប្រឹក្សាសន្តិភាពសកលដែលបានស្នើឡើងរបស់លោក Trump ថាជា ការបំភាន់ ហើយបានចោទប្រកាន់គាត់ពីបទ ធ្វើឱ្យខូចខាតដល់សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងអង្គការណាតូ។

មន្ត្រីប៉ូឡូញបាននិយាយថា ៖ ខ្ញុំនឹងមិនគាំទ្រការតែងតាំងប្រធានាធិបតី Trump សម្រាប់រង្វាន់ណូបែលសន្តិភាពទេ ពីព្រោះគាត់មិនសម នឹងទទួលបានវាឡើយ។

នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ូឡូញ Tom Rose បានចោទប្រកាន់ Czarzasty ពីបទធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី។លោក Rose បានសរសេរថា ៖ មានប្រសិទ្ធភាពភ្លាមៗ យើងនឹងមិនមានទំនាក់ទំនង ការទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងជាមួយ Marshal of the Sejm Czarzasty ទៀតទេពីព្រោះថាពាក្យសំដី របស់គាត់គឺជាការប្រមាថ ដ៏គួរឱ្យខឹងសម្បារនិងជាការបង្កហេតុ ៕

ប្រែសម្រួល៖ស៊ុនលី

To Top