ព័ត៌មានជាតិ

ក្រសួងការបរទេស បញ្ជាក់ថា បុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីន ស្វែងរកចាប់ខ្លួន គឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺថា ចំពោះករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីន ស្វែងរកចាប់ខ្លួន គឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ។

តាមរយៈសេចក្ដីបំភ្លឺ របស់អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថាយោងតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មិនមានទិន្នន័យអំពីការចូល ឬ ចេញ របស់ ឈ្មោះ Charlie Tiu Hay Ang នេះ នៅតាមច្រកព្រំដែនអន្តរជាតិ ណាមួយរបស់កម្ពុជាឡើយ ។

សេចក្តីបំភ្លឺនេះ ធ្វើឡើងដើម្បីច្រានចោល នូវរបាយការណ៍នាពេលថ្មីៗនេះ របស់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន ដែលបានលើកឡើងថា ឈ្មោះ Charlie Tiu Hay Ang ប្រហែលជាកំពុងលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជា ខណៈដែលមន្ត្រីប៉ូលីសហ្វីលីពីនមួយក្រុម ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ខ្លួន បុគ្គលរូបនេះ ៕

To Top