ប្រធានាធិបតីអ៊ុយក្រែន រិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្ត “មិនល្អ” របស់កងទ័ពអាកាស ដែលបរាជ័យ ក្នុងការស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី
បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្ត “មិនល្អគ្រប់គ្រាន់” របស់កងទ័ពអាកាស របស់ប្រទេសអ៊ុយក្រែន ចំពោះការបរាជ័យក្នុងការស្ទាក់ ចាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីក្រុងមូស្គូ គឺរុស្ស៊ីបានបាញ់ប្រហារ ចម្ងាយឆ្ងាយជាបន្តបន្ទាប់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ របស់អ៊ុយក្រែនទៅលើរោងចក្រថាមពល របស់រុស្ស៊ី ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង “ការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិល” ។
លោក Zelensky បាននិយាយនៅក្នុងសារហ្វេសប៊ុកមួយ បន្ទាប់ពីបានជួបជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ Mikhail Fedorov និងមេបញ្ជាការកងទ័ពអាកាស ឧត្តមសេនីយ៍ឯក Anatoly Krivonozhko ថា “ខ្ញុំចាត់ទុកថា ការអនុវត្តរបស់កងទ័ពអាកាស នៅក្នុងតំបន់មួយចំនួន នៃប្រទេសអ៊ុយក្រែន ដោយមិនល្អគ្រប់គ្រាន់” ជាកន្លែងដែលលោកបាននិយាយថា ការផ្លាស់ប្តូរជាបន្ទាន់ ចំពោះយុទ្ធសាស្ត្រយោធាត្រូវបានពិភាក្សា។
លោក Zelensky ក៏បានស្តីបន្ទោសអាជ្ញាធរមូលដ្ឋាន ចំពោះការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសផងដែរ។
