ព័ត៌មានជាតិ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញស្វាគមន៍ និងជួបពិភាក្សា ជាមួយប្រតិភូធុរកិច្ចម៉ាឡេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB) និងអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា សារូឌីន ប៊ីន ហាជី អូម៉ា (DATUK SHARUDDIN BIN HJ OMAR) ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេស៊ី និងប្រតិភូវិនិយោគម៉ាឡេស៊ី នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។

ជំនួបពិភាក្សានេះ ធ្វេីឡេីង ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ អំពីកាលានុវត្តភាព នៃការវិនិយោគនិងពិនិត្យលទ្ធភាព នៃកិច្ចសហប្រតិបត្តការធុរកិច្ច ក្នុងវិស័យកសិកម្ម ៕

To Top