បទវិភាគ ៖ សសរមួយដើម មិនអាចទ្រផ្ទះបាន មិត្តភាពចិន-កម្ពុជា គឺគួរឱ្យទុកចិត្ត និងមានចក្ខុវិស័យ
ពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងអំពីមិត្តភាពកម្ពុជា-ចិនថា “មិត្តភាពកម្ពុជា-ចិនមានភាពរឹងមាំ ដែលគឺគួរឱ្យទុកចិត្ត និងមានចក្ខុវិស័យ ភាគីកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងជាប់រហូតមក ចំពោះការបង្កើននិងធ្វើឱ្យស៊ីជម្រៅ នូវមិត្តភាពដែកថែបកម្ពុជា-ចិន ។”
នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងលោកវ៉ាងវិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានប្រារព្ធធ្វើនៅក្រុងភ្នំពេញ ក្នុងនោះរួមមានតំណាង នៃសហគ្រាសទុនកម្ពុជា និងចិនបានចូលរួមកម្មវិធីខាងលើផងដែរ ។

លោក ស៊ុន ចាន់ថុលបានថ្លែងថា ពិភពលោកបច្ចុប្បន្នកំពុងប្រែប្រូលយ៉ាងឆាប់រហ័ស កំណែទម្រង់ខាងបច្ចេកវិទ្យាប្រែប្រួលជាសន្សឹមៗ បញ្ហាប្រឈមខាងអាកាសធាតុ មានភាពកាន់តែម៉ឺងម៉ាត់ និម្មាបនកម្មខ្សែផ្គត់ផ្គង់បានកែសម្រួលជាបន្តបន្ទាប់ ហើយបរិយាកាសភូមិសាស្ត្រ នយោបាយមានភាពស្មុគ្រស្មាញ និងបម្រែបម្រួលយ៉ាងច្រើន ។ ក្នុងបរិបទយុគសម័យបែបនេះ យើងប្តេជ្ញាចិត្តក្នុងការការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល មិនត្រឹមតែមានអត្ថន័យយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងមានភាពចាំបាច់ផងដែរ ។ ភាគីទាំងពីរកម្ពុជានិងចិនបានឯកភាពគ្នាតាមគំនិតឯកភាពរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព តាក់តែងនិងអនុវត្តផែនការប្រតិបត្តិការ នៃកិច្ចសហប្រតិបត្តិការ“ត្បូងពេជ្រ”កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោក ស៊ុន ចាន់ថុលបានថ្លែងសុន្ទរកថាថា មិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជានិងចិនគឺឈរលើមូលដ្ឋានដែលភាគីទាំងពីរគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ការរាប់អានគ្នា ដោយសមភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយក៏មានភាពកាន់តែរឹងមាំ ដោយសារទំនុកចិត្តគ្នា ខាងនយោបាយដ៏ស្មោះត្រង់ និងមិត្តភាពប្រជាជន ដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ។ មិត្តភាពនេះ មិនត្រឹមតែស្តែងចេញ តាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញក្នុងសុខសុភមង្គល ដែលនាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជាផងដែរ ។
ភាគីកម្ពុជា ទទួលស្គាល់និងកោតសរសើរ ចំពោះវិនិយោគិននិងសហគ្រាសចិន ដែលបានដើរតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។ លោក ស៊ុន ចាន់ថុលបានអំពាវនាវឱ្យពង្រីកការវិនិយោគចិនទៅកម្ពុជានិងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទ្វេភាគីដែលផ្តោតលើ គុណភាពខ្ពស់ វិស័យកាន់ តែទូលំទូលាយនិងវិធីសាស្ត្រកាន់តែមាននិរន្តរភាព ។ ភាគីកម្ពុជា ក៏រំពឹងទុកធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មចិន នៅកម្ពុជា រួមគ្នាពុះពារឧបសគ្គការអភិវឌ្ឍ និងលើកឡើងនូវដំណោះស្រាយ ដើម្បីជំរុញឱ្យភាគីទាំងពីរធ្វើការ វិនិយោគប្រកបដោយភាពទទួលខុសត្រូវ កាន់តែច្រើនដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោក ស៊ុន ចាន់ថុលបានថ្លែងថា ឆ្លងកាត់ការសាកល្បង នៃពេលវេលានិងបញ្ហាប្រឈម ដៃគូពិតប្រាកដទើបនឹង បញ្ចេញពីភាពដែលអាចពឹង ផ្អែកបានរបស់វា ។ ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា មិត្តភាពប្រពៃណីកម្ពុជា-ចិន ដែលបង្កើតដោយថ្នាក់ ដឹកនាំជំនាន់ចាស់ នៃប្រទេសទាំងពីរនឹងបន្តវេនជាប់រហូតមកគឺមានភាពរឹងមាំ គួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ ។ កម្ពុជាបានត្រៀមលក្ខណៈរួចហើយ ដែលស្វាគមន៍សហគ្រាសចិន មកបណ្តាក់ទុន ធ្វើពាណិជ្ជកម្មនិងរីកចម្រើនជាមួយកម្ពុជា ៕
