ផ្ទាំងប៉ាណូ LED សម្រាប់ផ្សព្វផ្សាយ អំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដ៏ធំបំផុត បានចាក់បញ្ចាំង នៅតំបន់អាស៊ីកណ្តាល រយៈពេល ៣ ឆ្នាំជាប់ៗគ្នា
ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ផ្ទាំងប៉ាណូ LED សម្រាប់ផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលផលិតដោយទីស្នាក់ការកណ្តាល នៅអាស៊ីអឺរ៉ុប នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានចាក់បញ្ចាំង នៅខាងក្រៅអគារក្រុមហ៊ុនផ្លូវដែកជាតិ កាហ្សាក់ស្ថាន ដែលជាសំណងនិមិត្តសញ្ញា នៃកាហ្សាក់ស្ថាន រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដើម្បីបង្ហាញ ជូនទស្សនិកជនកាហ្សាក់ស្ថាន នូវព័ត៌មាន ស្តីពីកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
តាមដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលនេះ ផ្ទាំងប៉ាណូនេះ នឹងចាក់បញ្ចាំងសរុប ៣១៥០ លើក។ រូបភាពចម្រុះពណ៌ និងការរចនា ដែលប្រកបដោយធាតុផ្សំ នៃវប្បធម៌ប្រពៃណីចិន បានទាក់ទាញអ្នកដំណើរជាច្រើន ឱ្យឈរទស្សនា៕
