ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កំណើនសេដ្ឋកិច្ច របស់ប្រទេសចិន គឺជា” អ្នករួមចំណែក” និងជា “យុថ្កា សម្រាប់លំនឹង” នៃកំណើនសេដ្ឋកិច្ចសកល

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក សេដ្ឋកិច្ចចិន បានប្រែក្លាយពីដំណាក់កាលកើនឡើង ដោយល្បឿនលឿនទៅជាដំណាក់កាល អភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ។ ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី ១៤ អត្រារួមចំណែកគិត ជាមធ្យមរបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បានរក្សាប្រហែល ៣០ ភាគរយដែលជា” អ្នករួមចំណែក”ដ៏ធំបំផុត និងជា”យុថ្កាសម្រាប់លំនឹង” ដ៏ខ្លាំងក្លាបំផុត សម្រាប់កំណើនសេដ្ឋកិច្ចសកល ។

ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនមានសមាមាត្រជិត ៣០ ភាគរយនៃពិភពលោក ទាំងមូល ហើយបរិមាណផលិតផល ឧស្សាហកម្មសំខាន់ៗជាង ២០០ ប្រភេទបានជាប់ចំណាត់ថ្នាក់ទីមួយ នៅទូទាំងពិភពលោក ។ ការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ កាន់តែល្អពេញលេញ ហើយបានកសាងរួចនូវបណ្តាញរថភ្លើងល្បឿនលឿនដែលមានទ្រង់ទ្រាយធំបំផុត កម្រិតទំនើបកម្មខ្ពស់បំផុត និងទិដ្ឋភាព ដាក់ឱ្យដំណើរការសម្បូរបែបបំផុត នៅលើពិភពលោក ។ ចម្ងាយប្រតិបត្តិការសរុប នៃផ្លូវដែកល្បឿនលឿន មានប្រវែង លើសពី ៥ ម៉ឺនគីឡូម៉ែត្រ គឺមានសមាមាត្រលើសពី៧០ ភាគរយ នៃពិភពលោកទាំងមូល ដែលបានគ្របដណ្តប់ទីក្រុង ៩៧ ភាគរយ ដែលមានចំនួន ប្រជាជនជាង ៥០ ម៉ឺននាក់ នៅទូទាំងប្រទេសចិន ។ ការធានាសន្តិសុខស្បៀងអាហារកាន់តែរឹងមាំ ទិន្នផលស្បៀង ប្រចាំឆ្នាំបានរក្សា ចំនួនលើសពី ០,៦៥ ទ្រីលានគីឡូក្រាមក្នុង រយៈពេល ១១ ឆ្នាំជាប់ៗគ្នាដែលសុទ្ធតែបានលើសពី ០,៧ ទ្រីលានគីឡូក្រាម ក្នុងរយៈពេលជិតពីរឆ្នាំ ចុងក្រោយនេះ ហើយទិន្នផលដូចជា អង្ករ ស្រូវសាលី សាច់ បន្លែនិងផ្លែឈើ ជាដើមសុទ្ធតែបានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។ នៅពីក្រោយសន្ទស្សន៍បរិមាណ ជាក់ស្តែងទាំងនេះ គឺជាសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លា និង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

កម្លាំងផលិតកម្មគុណភាពថ្មី ដែលទទួលបានការអភិវឌ្ឍ និងការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់បានផ្តល់ជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់សេដ្ឋកិច្ចចិន ។ សមត្ថភាព ច្នៃប្រឌិតថ្មីរបស់ចិន ត្រូវបានលើកកម្ពស់យ៉ាង លេចធ្លោ ដែលបានក្លាយជាប្រទេសទីមួយ នៅលើពិភពលោក ដែលមានចំនួន ប្រកាសនីយបត្រតក្កកម្មជាតិ លើសពី ៥ លាន ហើយចំនួនប្រកាសនីយបត្រតក្កកម្ម អន្តរជាតិយោងតាម«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកប៉ាតង់» (PCT)បានជាប់ចំណាត់ថ្នាក់ទីមួយ នៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៥ ក្នុងចំណោមក្រុមច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពូល ១០០ លើទូទាំងពិភពលោក ប្រទេសចិន មានចំនួន ២៤ ក្រុម ដែលបានជាប់ចំណាត់ថ្នាក់ទីមួយ នៅទូទាំងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ។ ឧស្សាហកម្មងើបឡើងថ្មី បានវិវឌ្ឍរីកចម្រើនក្នុងល្បឿនលឿន នៅឆ្នាំ ២០២៥ សមាមាត្រនៃតម្លៃបន្ថែម នៃឧស្សាហកម្មស្នូលផ្នែកសេដ្ឋកិច្ចឌីជីថលមានចំនួនលើសពី ១០ ភាគរយនៃ GDP ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា សមត្ថភាពពឹងផ្អែក លើខ្លួនឯងដោយភាពជាស្វ័យម្ចាស់ការរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ លទ្ធផលជាផ្លែផ្កា នៃការច្នៃប្រឌិតថ្មីដោយស្វ័យម្ចាស់ការបានរំលេចចេញយ៉ាងឆាប់រហ័ស ហើយការច្នៃប្រឌិតថ្មីបាន និងកំពុងបំពេញបន្ថែម នូវកម្លាំងចលករឥតឈប់ឈរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។

សកម្មភាពគម្របព្រៃឈើ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ទំហំដាំដើមឈើរបស់ចិន មានចំនួនលើសពី ១២ លានហិកតា ។ យោងតាមទិន្នន័យរបស់អង្គការ សហប្រជាជាតិបានបង្ហាញថា ក្នុងរយៈពេលជិត ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរួមចំណែក ប្រហែលពាក់កណ្តាលនៃការកើនឡើងនៃទំហំព្រៃឈើសិប្បនិម្មិតលើទូទាំងពិភពលោក ។ ការអនុវត្តការរួមចំណែកជាតិ ដោយម្ចាស់ការនៅឆ្នាំ ២០៣០ ទទួលបានលទ្ធផលយ៉ាង លេចធ្លោនិង បានប្រកាសយ៉ាងឱឡារិក ពីគោលដៅស្តី ពីការរួមចំណែកជាតិជុំថ្មីដោយ ស្វ័យម្ចាស់ការ ប្រទេសចិនបានក្លាយជាអ្នកនាំមុខដ៏សំខាន់ ក្នុងការអភិបាលកិច្ចអាកាសធាតុសកល ។

ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បញ្ចប់យ៉ាងគាប់ប្រសើរ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ កំពុងបន្តចាប់ដំណើរការ ។ ឈរនៅលើទីចាប់ផ្តើមថ្មី នៃប្រវត្តិសាស្ត្រ យើងមិនត្រឹមតែត្រូវយកចិត្តទុកដាក់ ចំពោះ”ទំហំ”នៃទិន្នន័យអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះ ទេ ថែមទាំងក៏ត្រូវផ្តោតសំខាន់ លើ” គុណភាព”នៅពីក្រោយទិន្នន័យទាំងនេះផងដែរ ហើយគូសបញ្ជាក់ពីសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចនិង ជំរុញការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយ របស់មនុស្សជាតិ បន្តបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបានគោលដៅដ៏មហិមា ស្តីពីការធ្វើទំនើបកម្ម តាមបែបផែនចិន ៕

To Top