ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា អាមេរិកចង់ត្រួតត្រា លើផ្លូវដឹកជញ្ជូន និងផ្គត់ផ្គង់ថាមពលទាំងអស់ របស់ពិភពលោក

បរទេស៖យោងតាមការចេញផ្យាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាម គ្រប់គ្រងផ្លូវផ្គត់ផ្គង់ ថាមពលអន្តរជាតិទាំងអស់ ក្នុងការប៉ុនប៉ងដើម្បីទទួល បានការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។

ក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីខែមុន ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា គាត់បានធ្វើឱ្យ អាមេរិកក្លាយជា ប្រទេសដែលទាក់ទាញបំផុត នៅគ្រប់ទីកន្លែង ក្នុងពិភពលោក ទាក់ទងនឹងសកម្មភាពអាជីវកម្ម ។
លោកប្រធានាធិបតីបាន ហៅសហរដ្ឋអាមេរិកថា ម៉ាស៊ីន នៃសេដ្ឋកិច្ចនៅលើភពផែនដី ដោយព្រមានថា អ្នកទាំងអស់គ្នាត្រូវតែដើរតាមអាមេរិ ហើយធ្វើអ្នកតាមអាមេរិក ។

នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញ ប្រព័ន្ធផ្សព្វផ្សាយ TV BRICS កាលពីថ្ងៃចន្ទ នៅមុនទិវាកម្មករការទូត នៅថ្ងៃទី១០ខែកុម្ភៈ លោក Lavrov បាននិយាយថា គោលបំណង របស់សហរដ្ឋអាមេរិក គឺដើម្បីគ្រប់គ្រងសេដ្ឋកិច្ច ពិភពលោកហើយកំពុងត្រូវបាន សម្រេចដោយប្រើវិធានការ បង្ខិតបង្ខំមួយចំនួនធំដែលមិនស៊ីគ្នា នឹងការប្រកួតប្រជែងដោយយុត្តិធម៌។

លោកបាននិយាយថា ជាផ្នែកមួយ នៃការជំរុញនេះ សហរដ្ឋអាមេរិក បានដាក់ផែនការក្នុងការគ្រប់គ្រងគ្រប់ផ្លូវ ដឹកជញ្ជូនទំនិញទាំងអស់សម្រាប់ការផ្តល់ឱ្យប្រទេស ឈានមុខគេរបស់ពិភពលោក និងទ្វីបទាំងអស់នូវធនធានថាមពល៕

ប្រែសម្រួល៖ស៊ុនលី

To Top