សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល សិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ប្រមាណជាង៣ពាន់អ្នក មកពីទូទាំងប្រទេស នៅជ្រោយចង្វារ ។
គួរឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការ ប្រឡងសញ្ញាបតម ធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។
ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៤៦.៧២០នាក់ (ស្រី ៨១.៤៤២នាក់) ត្រូវជា ៥៥,៥០%, ខណៈដែលបេក្ខជន បានមកប្រឡងចំនួន ១៤៤.៨៣៨នាក់ (ស្រី ៨០.៦៩៦នាក់) ត្រូវជា ៥៥,៧១% និងបេក្ខជន បានប្រឡងជាប់សរុប ១២២.៤៧៣នាក់ (ស្រី ៧០ ៩៩១នាក់) ស្មើនឹង ៨៤,៥៦% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។
ក្នុងនោះ បេក្ខជនទទួលបាន៖
១/ និទ្ទេស A ចំនួន ៣.០០៣នាក់ (ស្រី១.៦៩៤នាក់) ត្រូវជា ៥៦,៤១%
២/ និទ្ទេស B ចំនួន ៩.៩០១នាក់ (ស្រី៦.១៩៨នាក់) ត្រូវជា ៦២,៥៩%
៣/ និទ្ទេស C ចំនួន ២៨.៨០១នាក់ (ស្រី ១៨.៥៧៨នាក់) ត្រូវជា ៦៤,៥០%
៤/ និទ្ទេស D ចំនួន ៤៥.៨៥៩នាក់ (ស្រី ២៧.១៨៩នាក់) ត្រូវជៗ ៥៩,២៨%
៥/ និទ្ទេស E ចំនួន ៣៤.៩០៩នាក់ (ស្រី ១៧.៣៣២ នាក) ត្រូវជា ៤៩,៦៤%
ជាមួយគ្នានេះ ក្រសួងបានរៀបចំ ការប្រឡងសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២៨ កក្កដា ២០២៥ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៩១៥នាក់ ស្រី ៣០៧នាក់, បេក្ខជនមកប្រឡងសរុប ទី៩១៥នាក់ ស្រី ៣០៧នាក់, និងបេក្ខជនបានប្រឡងជាបជជាស្ថាពរ សរុប ៩១៣នាក់ ស្រី ៣០៧នាក់ ស្មើនឹង ៩៩,៧៨% នៃ ចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៧នាក់ (ស្រី ៦នាក់)។
ជារួម សិស្សទទួលបាននិទ្ទេស A សរុប ៣.០២០នាក់ មក ពីសាលារៀនចំនួន ៥៦៨កន្លែង ក្នុងនោះ សាលារដ្ឋចំនួន ៤០២ មានសិស្សនិទ្ធទេស A ចំនួន ២.១១៧នាក់ និងសាលាឯកជនចំនួន ១៦៦ មានសិស្សនិទ្ទេស A ចំនួន ៩០៣នាក់។ រាជធានី ខេត្តទាំង ២៥ មានសិស្សទទួលបាននិទ្ទេស A ទាំងអស់៕
