បទវិភាគ ៖ “ភាពប្រាកដប្រជា” នៃសេដ្ឋកិច្ចចិន ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់ សហគមន៍អន្តរជាតិ
“ឧត្តមភាពអភិវឌ្ឍន៍ដ៏ជាក់លាក់ ទិសដៅគោលនយោបាយ ដ៏ជាក់លាក់ វិធានការកំណែទម្រង់ដ៏ជាក់លាក់ និងថវិកាខាងជីវភាពរស់នៅ របស់ប្រជាជនដ៏ជាក់លាក់ ។ល ។” ក្នុងពិភពលោក ដែលពោរពេញទៅដោយបម្រែបម្រួល ប្រការទាំងនេះសុទ្ធតែជា “ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន ដែលអាចមើលឃើញនិងស្ទាបផ្ទាល់បាននៅឆ្នាំ២០២៦ ។ ភាពប្រាកដប្រជាបែបនេះ មិនត្រឹមតែមានសារសំខាន់ ចំពោះយើងប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។

ប៉ុន្មានឆ្នាំកន្លង ទៅនេះ បរិយាកាសខាងក្រៅ មានភាពតានតឹង។ កំណើនសេដ្ឋកិច្ចពិភពលោក មានកម្លាំងចលករដ៏ទន់ខ្សោយ ការប៉ះទង្គិច ភូមិសាស្ត្រនយោបាយ កើតឡើងជាញឹកញាប់ ហើយនៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនក្នុងបរិយាកាស ពាណិជ្ជកម្មអន្តរជាតិផងដែរ ។ ទូទាំងពិភពលោកសុទ្ធតែរស់នៅ ដោយមិនស្ងប់សុខ ហើយប្រទេសចិនក៏ពិបាកយកសុខ តែខ្លួនឯងនោះដែរ ។
ដូច្នេះ តើសេដ្ឋកិច្ចចិនអាចពុះពារ ឧបសគ្គទាំងនេះបានទេ? ចម្លើយនោះគឺអាចបាន ។ ការមានជំនឿចិត្តមិនមែនមានន័យថា មានសុទិដ្ឋិនិយមទាំងងងឹតងងុលនោះទេ។ តែគឺមកពីការគាំទ្រយ៉ាងប្រាកដប្រជា ។
ជាបឋម សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥ អាចបោះជំហានសម្រេចបាននូវទំហំ ១៤០ទ្រីលានយាន់ប្រាក់ចិន ក្នុងបរិយាកាសដ៏ស្មុគ្រស្មាញ ម៉ាក្រូគោលនយោបាយ បានដើរតួនាទីគាំទ្រដ៏សំខាន់ ។ ឆ្នាំនេះប្រទេសចិននឹងបន្តអនុវត្តម៉ាក្រូគោល នយោបាយដ៏វិជ្ជមាននិងប្រកបដោយការរំពឹងទុក ហើយបង្កើនកម្លាំង លើវិស័យលំនឹងឱកាសការងារ លំនឹងសហគ្រាសលំនឹងទីផ្សារនិងលំនឹងការរំពឹងទុក ។
ការលំនឹងឱកាសការងារ សំខាន់គឺត្រូវលំនឹងសហគ្រាស ។ គោលនយោបាយនឹងបង្កើនកម្លាំងគាំទ្រចំពោះសហគ្រាសមធ្យមនិងតូចនិងសហគ្រាសឯកជន ឆ្លងតាមរយៈការកាត់ បន្ថយពន្ធដារ និងបញ្ចុះថ្លៃសេវារដ្ឋបាលនិងការគាំទ្រខាងសហហិរញ្ញប្បទាន ដើម្បីនាំឱ្យសហគ្រាសទាំងនេះ អាចមានការអភិវឌ្ឍ យ៉ាងល្អប្រសើរ ។ តាក់តែងលក្ខន្តិកៈ សម្រាប់កសាងទីផ្សារជាតិបង្រួបបង្រួម ធ្វើឱ្យការអនុវត្ត ច្បាប់ពាក់ព័ន្ធ នឹងសហគ្រាសមានបទដ្ឋាន ដើម្បីធ្វើឱ្យក្បួនច្បាប់ទីផ្សារ កាន់តែមានតម្លាភាពនិងបរិយាកាស កាន់តែមានភាពងាយស្រួល ។

ជាកិច្ចបន្ទាប់ ក្នុងវិស័យ ប្រើប្រាស់ ទំនិញ នៅឆ្នាំ២០២៦ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញរបស់ថ្មី” ត្រូវបានកែលម្អថែមមួយកម្រិត ទៀត ការយកគ្រឿងអគ្គិសនីប្រើប្រាស់ ក្នុងផ្ទះចាស់ៗប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញគ្រឿងអគ្គិសនីថ្មី បានផ្តោត លើទិសដៅបៃតង បច្ចុប្បន្ននេះ ប្រាក់ ទុនសម្រាប់“យករបស់ចាស់ប្តូរ ការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី” ដែលមានទំហំលើសពី៦ម៉ឺន២ពាន់៥ រយលានយាន់ប្រាក់ចិនត្រូវបានចែកចាយរួចហើយ ។ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញរបស់ថ្មី” នៅឆ្នាំ២០២៥បានជំរុញការលក់ដូរ ទំនិញពាក់ព័ន្ធក្នុងតម្លៃលើសពី២,៦ទ្រីលានយាន់ប្រាក់ចិន ហើយតាមការព្យាករណ៍ ប្រសិទ្ធភាពនៃការជំរុញបែបនេះ នៅឆ្នាំ២០២៦ក៏មិនតូចទេ ។
ក្នុងវិស័យប្រើប្រាស់ខាងសេវាកម្ម ឆ្នាំនេះនឹង ផ្តោតលើវិស័យដូចជា គមនាគមន៍ ការផ្តល់សេវាធ្វើការងារក្នុងផ្ទះ ការសម្តែងកម្មវិធីសិល្បៈ និងការប្រកួតកីឡាជាដើម ដែលពូនជ្រំយ៉ាង សកម្មនូវចំណុចកំណើនថ្មីក្នុងការប្រើប្រាស់ខាងសេវាកម្ម ហើយក៏នឹងជំរុញការអនុវត្តជាក់ស្តែង នូវការឈប់សម្រាកដែលមានប្រាក់ខែនៅពេលវេលាខុសគ្នា និងផ្សព្វផ្សាយការឈប់សម្រាករដូវផ្ការីក និងរដូវរំហើយ នៃបឋមសិក្សានិងមធ្យមសិក្សា នៅតាមលក្ខខ័ណ្ឌតំបន់ដែលអាចអនុវត្តបាន ដើម្បីនាំឱ្យការប្រើប្រាស់របស់អ្នកផងទាំងពួងកាន់តែមានផាសុកភាព ។
ចិនមានឧត្តមភាពខាងប្រព័ន្ធ ឧស្សាហកម្មដ៏ពេញលេញ ឧត្តមភាពខាងទីផ្សារ ទ្រង់ទ្រយធំ ឧត្តមភាពខាងធនធានមនុស្ស ដ៏សម្បូរបែបនិងឧត្តមភាព របបសង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិន ដែលអាចប្រមូលផ្តុំកម្លាំង ធ្វើកិច្ចការធំៗ និងមានសមត្ថភាពឆ្លើយតប នឹងហានិភ័យនិង បញ្ហាប្រឈមគ្រប់បែបយ៉ាង ។ ដូចលោក Bill Winters អគ្គនាយកនៃក្រុមហ៊ុន Standard Chartered បានរំពឹងទុកចំពោះសេដ្ឋកិច្ចចិនថា នៅឆ្នាំ២០២៦ រដ្ឋាភិបាលចិន នឹងបន្តជំរុញការប្រើប្រាស់និងពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព ព្រមពេលជាមួយគ្នានេះ ក៏មានកត្តាវិជ្ជមាន ដូចជាឧត្តមភាពខាងការនាំចេញ និងភាពរីកចម្រើនខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ជាដើមផងដែរ លោកជឿជាក់ថា នៅឆ្នាំ២០២៦ សេដ្ឋកិច្ចចិននឹងបន្តកើនឡើង ប្រកបដោយភាពល្អប្រសើរនិងនឹងនរ ៕
