អ៊ីរ៉ង់ លើកឡើងថា មិនទាន់បានទទួលសំណើច្បាស់លាស់ ណាមួយឡើយ ពីសហរដ្ឋអាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលមួយរូបបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងតេហរ៉ង់ មិនទាន់ទទួលបានសំណើច្បាស់លាស់ ណាមួយពីសហរដ្ឋអាមេរិក បើទោះបីជាកំពុងបន្តការចរចា ដោយប្រយោលក៏ដោយ ។
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Larijani បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា ក្នុងអំឡុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង Doha ដោយបានធ្វើការអត្ថាធិប្បាយលើជុំទីមួយ នៃកិច្ចចរចានុយក្លេអ៊ែរជាថ្មីដែលបានធ្វើឡើង នៅរដ្ឋធានី Muscat ប្រទេស Omani កាលពីថ្ងៃសុក្រ។
លោកLarijani បានពណ៌នាកិច្ចប្រជុំនេះថាគ្រាន់តែជាការផ្លាស់ប្តូរសារមួយប៉ុណ្ណោះ ហើយបានសង្កត់ធ្ងន់ថាការចរចានៅតែកំពុងដំណើរការ ។ លោកបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីគាំទ្រដល់កិច្ចពិភាក្សានេះ ហើយបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះផ្នែកការទូត។
លោកLarijani បានលើកឡើងថា ការកំណត់លក្ខណៈការចូលរួមរបស់សហរដ្ឋអាមេរិកថា ជាការផ្លាស់ប្តូរឆ្ពោះទៅរក ផ្លូវសមហេតុផល។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាន ព្រមានថា ការវាយប្រហារណាមួយ របស់អាមេរិក នឹងទាក់ទាញការសងសឹកប្រឆាំងនឹង មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
