ថៃ បិទសាលារៀនចំនួន ១៤ នៅ ខេត្ត ប៉ាធុមថានី ដោយសារបារម្ភពីបុរសម្នាក់ ប្រដាប់អាវុធបានរត់គេចខ្លួន ចូលខេត្តនេះ
បរទេស៖ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ថាសាលារៀនចំនួន ១៤ កន្លែងនៅ ឡាត់លំកែវ ខេត្ត ប៉ាធុមថានី ក្នុងប្រទេសថៃ ត្រូវបានបិទទ្វារ ដោយសារតែបុរសម្នាក់ប្រដាប់ អាវុធបានរត់គេចខ្លួន។ សាលារៀនត្រូវបានបិទដើម្បីធានាសុវត្ថិភាព ខណៈពេលដែលប៉ូលីសកំពុង ស្វែងរកជនសង្ស័យ ដែលប៉ូលីសកំពុងស្វែងរកពីបទវាយប្រហារ និងប្រើប្រាស់អាវុធ។
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ សាលារៀនចំនួន ១៤ កន្លែងនៅឡាត់លំកែវ ខេត្តប៉ាធុមថានី ត្រូវបានបិទទ្វារ ដោយសារតែការវាយប្រហារដោយអាវុធដោយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា “ណុបផារ៉ាត់ ជីនតូ” ឬ “អិល” (៣០) ដែលកំពុងរត់គេចខ្លួនពីខេត្តឈុនបុរី បន្ទាប់ពីបានប្រព្រឹត្តបទល្មើសជាច្រើន រួមទាំងការវាយប្រហារលើប្រពន្ធរបស់គាត់ និងគំរាមកំហែងអ្នកដទៃដោយអាវុធ។
ប៉ុស្តិ៍ប៉ូលីសឡាត់លំកែវ បានរាយការណ៍ថា ជនសង្ស័យឈ្មោះ ណុបផារ៉ាត់ បានរត់គេចខ្លួន ទៅកាន់លំនៅដ្ឋាន របស់គាត់នៅឡាត់លំកែវ បន្ទាប់ពីត្រូវបានចោទ ប្រកាន់ថា បានវាយប្រហារប្រពន្ធរបស់គាត់ និងបាញ់ទៅលើរថយន្ត សង្គ្រោះផ្លូវហាយវេមួយគ្រឿងនៅខេត្តឈុនបុរី កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ បន្ទាប់មកគាត់បានចាប់ឪពុកក្មេក របស់គាត់ដោយកាំភ្លើង ដោយទាមទារឱ្យប្រពន្ធ របស់គាត់មកជួបគាត់។ ឪពុកក្មេកបានរត់គេចខ្លួនដោយគ្មានរបួស ហើយក្រោយមកបានដាក់ពាក្យបណ្តឹង ដែលនាំឱ្យមានដីកាចាប់ខ្លួនណុបផារ៉ាត់។
ប្រែសម្រួលៈ ណៃ តុលា
