ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសរូបលោកឱ្យជាប់ពន្ធនាគារមួយជីវិត

បរទេស៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលកំពុងជាប់ពន្ធនាគារ បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតរបស់លោក ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីក្នុងខែធ្នូ ឆ្នាំ២០២៤, នេះបើយោងតាមមេធាវីរបស់លោកបាននិយាយនៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំអភិរក្សនិយមរូបនេះ ដែលប្រឈមមុខនឹងការកាត់ក្តីជាច្រើនលើក ជុំវិញការដណ្តើមអំណាច បានសម្តែងការប្រឆាំង បន្ទាប់ពីការកាត់ទោសរបស់លោកនៅតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។ លោកបានហៅការសម្រេចចិត្តនេះថា មិនសមហេតុផល បាននិយាយថា សកម្មភាពរបស់លោកគឺ “សម្រាប់តែប្រយោជន៍ជាតិ និងប្រជាជនរបស់យើង” ហើយបានចោទប្រកាន់ចៅក្រមវិញថា មានភាពលំអៀងប្រឆាំងនឹងលោក។

នៅក្នុងសារជាអក្សរ មេធាវីរបស់លោក Yoon បាននិយាយថា ពួកគេមានគោលបំណងដោះស្រាយ “កំហុសក្នុងការស្វែងរកការពិត និងការបកស្រាយខុសនៃច្បាប់” ដែលមាននៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សំណុំរឿងនេះឥឡូវនេះនឹងត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញមួយនៅតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ដែលបង្កើតឡើងក្រោមច្បាប់ដែលបានអនុម័តក្នុងខែធ្នូ ដើម្បីដោះស្រាយសំណុំរឿងដែលពាក់ព័ន្ធនឹងការបះបោរ ការក្បត់ជាតិ និងការបះបោរពីបរទេស។

សូមរំលឹកថា ក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក Yoon ដែលបានប្រកាសនៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មានរយៈពេលប្រហែលប្រាំមួយម៉ោង រហូតដល់កូរ៉ុមក្នងសភាបានបំបែកការបិទផ្លូវទាហាន និងប៉ូលីសប្រដាប់អាវុធយ៉ាងតឹងរ៉ឹងនៅរដ្ឋសភា។ បន្ទាប់មក ពួកគេបានបោះឆ្នោតផ្តួលរំលំវា ដោយបង្ខំឱ្យគណៈរដ្ឋមន្ត្រីរបស់លោក Yoon ដកវិធានការនេះចេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top