ព័ត៌មានអន្តរជាតិ

លោក Zelensky បន្តធ្វើការទាមទារ កម្ចី៩០ពាន់លានអឺរ៉ូពីសហគមអឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនបានទាមទារឱ្យ EU អនុម័តប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូឬប្រមាណជា១០៦ ពាន់លានដុល្លារដែលប្រមូលពីអ្នកបង់ពន្ធ របស់ប្លុកនិងកន្លងមកត្រូវបានរារាំងដោយហុងគ្រីផង។

កញ្ចប់លុយដែលធ្លាប់បានយល់ព្រមជា បណ្ដោះអាសន្នកាលពីខែធ្នូឆ្នាំមុន ផែនការនេះគ្រោងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦-២០២៧ ដោយមាន៦០ពាន់លានអឺរ៉ូ ត្រូវបានកំណត់សម្រាប់តម្រូវការយោធា និង៣០ពាន់លានអឺរ៉ូសម្រាប់ ជំនួយថវិកាទូទៅ។

ប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេកបានជ្រើសរើស ចេញពីការរួមចំណែកដល់ប្រាក់កម្ចីនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងផ្តល់ប្រាក់រហូតដល់៥,៦ ពាន់លានអឺរ៉ូក្នុងការទូទាត់ការប្រាក់ ប្រចាំឆ្នាំសម្រាប់រដ្ឋជាសមាជិក។

គ្រោងការណ៍នេះត្រូវបានអនុម័តបន្ទាប់ ពីប្លុកនេះមិនបានយល់ព្រមក្នុងការប្រើប្រាស់ទ្រព្យសកម្ម របស់ធនាគារកណ្តាលដែលបង្កករបស់រុស្ស៊ីដើម្បីផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែនដោយសារតែការប្រឆាំងពីរដ្ឋសមាជិក មួយចំនួនជុំវិញបញ្ហាផ្លូវច្បាប់ និងហានិភ័យ។

កាលពីថ្ងៃចន្ទ ហុងគ្រីបានបន្តធ្វើការបោះឆ្នោត វេតូលើសំណើកម្ចីបន្ទាន់របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ក៏ដូចជាកញ្ចប់ទណ្ឌកម្មចុងក្រោយ បំផុតប្រឆាំងនឹងរុស្ស៊ី។ ទីក្រុង Budapest បានចោទប្រកាន់ទីក្រុង គៀវពីបទបង្កគ្រោះថ្នាក់ដល់ សន្តិសុខនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេសហុងគ្រី ដោយចេតនារារាំងការប្រើប្រាស់បំពង់បង្ហូរ Druzhba សម័យសូវៀតសម្រាប់ហេតុផលនយោបាយ៕

ប្រែសម្រួល៖ស៊ុនលី

To Top