អ៊ីរ៉ង់ កំណត់គោលដៅបាញ់មីស៊ីលដាក់កងកម្លាំងអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម
បរទេស: អ៊ីរ៉ង់បានកំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ។
ប្រទេសបារ៉ែនបានបញ្ជាក់ថា ទីស្នាក់ការកណ្តាលនៃកងនាវាទី 5 នៃកងទ័ពជើងទឹកអាមេរិកត្រូវបានវាយប្រហារដោយមីស៊ីល។
ក្រសួងការពារជាតិកាតាកំពុងនិយាយថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ Patriot។
មានការផ្ទុះខ្លាំងមួយត្រូវបានរាយការណ៍ពីរដ្ឋធានីអាប៊ូដាប៊ីរបស់អារ៉ាប់រួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បរទេស កាតា គុយវ៉ែត និងអារ៉ាប់រួមបានបិទដែនអាកាសរៀងៗខ្លួន៕
ប្រែសម្រួល: ណៃ តុលា
